* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងសេដ្ឋកិច្ច បញ្ជ្រាបការយល់ដឹង ពីការប្រើប្រាស់មុខងាររៀបចំផែនការថវិកា និងការអនុវត្តនីតិវិធីចំណាយចរន្តតាម FMIS ដើម្បីលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព

15-07-2026 16:48

(ភ្នំពេញ)៖ ក្នុងគោលបំណងជំរុញការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែប្រសើរឡើង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលកំពុងប្រើប្រាស់ FMIS នៅរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ក៏ដូចជាអង្គភាពពាក់ព័ន្ធ ដែលត្រូវដាក់ឱ្យប្រើប្រាស់ FMIS នៅពេលខាងមុខ។

កម្មវិធីនេះ មានសារៈសំខាន់ក្នុងការជំរុញអ្នកពាក់ព័ន្ធទាំងអស់ ឱ្យប្រើប្រាស់ FMIS ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងគ្រប់គ្រងការអនុវត្តថវិកាបានកាន់តែសុក្រឹត្យ ទាន់ពេលវេលា មានតម្លាភាព គណនេយ្យភាព ប្រកបដោយប្រសិទ្ធភាព និងពង្រឹងបាននូវអភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។ នេះជាប្រសាសន៍ ដែលបានលើកឡើងដោយបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹង ស្តីពីការប្រើប្រាស់មុខងាររៀបចំផែនការថវិកា និងការអនុវត្តនីតិវិធីចំណាយចរន្តតាម FMIS ទាំងស្រុង” ជូនរដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន និង មន្ត្រីជំនាញនៃរដ្ឋបាលរាជធានី-ខេត្ត ប្រមាណជាង ២០០នាក់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការប្រើប្រាស់មុខងាររៀបចំផែនការថវិកា និងការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង សម្រាប់រដ្ឋបាលរាជធានី-ខេត្ត និង អង្គភាពពាក់ព័ន្ធនាពេលនេះ គឺ៖

ទី១- ការអភិវឌ្ឍរាជធានី-ខេត្តចាប់ផ្ដើមពីការងាររដ្ឋបាលមានវិន័យ ហើយ FMIS ជាឧបករណ៍ដ៏សំខាន់មួយក្នុងការរួមចំណែកធ្វើឱ្យការងារនេះសម្រេចបាន នៅពេលនោះប្រជាពលរដ្ឋនឹងកាន់តែមានជំនឿទុកចិត្ត មកលើរដ្ឋបាលរាជធានី-ខេត្ត ព្រោះនៅពេលអនុវត្តថវិកាបានត្រឹមត្រូវចំគោលដៅ នោះជីវភាពរបស់ប្រជាពលរដ្ឋក៏កាន់តែប្រសើរឡើងជាលំដាប់ ដោយសារគុណភាពនៃសេវាសាធារណៈ បានកាន់តែប្រសើរឡើង រីឯការវិនិយោគ និង ការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន បានកាន់តែចំគោលដៅ

ទី២- ការផ្លាស់ប្តូរផ្នត់គំនិត និង ទម្លាប់នៃការអនុវត្តការងារបែបបុរាណ មកជាការបង្កើន និង ពង្រឹងភាពជាម្ចាស់ប្រព័ន្ធ តាមរយៈការប្តេជ្ញាចិត្តយ៉ាងមុតមាំ និង ឥតងាករេ របស់ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញថ្នាក់ក្រោមជាតិ ដែលនេះសបញ្ជាក់ថា ជាការចូលរួមចំណែកនៃការផ្លាស់ប្តូរបែបបទការងារ (ប្រពៃណី) មកជាបែបបទទំនើបកម្ម ដើម្បីធានាថា គោលដៅចុងក្រោយពិតអាចឈានទៅសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលនឹងឆ្លុះបញ្ចាំងអំពីអភិបាលកិច្ចល្អ និង គាំទ្រដល់សេវាសាធារណៈ ជូនប្រជាជនមូលដ្ឋាន យ៉ាងរហ័ស

ទី៣- ការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ដែលនឹងចាប់ផ្ដើមអនុវត្តជាផ្លូវការនៅដើមឆ្នាំ ២០២៧ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត គឺសំដៅដល់ប្រតិបត្តិការហិរញ្ញវត្ថុពេលលេញ គ្រប់ជ្រុងជ្រោយ ពោលគឺការកាត់បន្ថយកិច្ចការជាក្រដាសស្នាម (ក្រៅប្រព័ន្ធ) ដែលមានលក្ខណៈស្ទួនគ្នា និង គ្មានតម្លៃបន្ថែម ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ ការកែទម្រង់រដ្ឋបាលសាធារណៈផង ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផង និង ការកែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផង។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា FMIS មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ពុំមែនផ្ដោតតែទៅលើការកត់ត្រាព័ត៌មានតែប៉ុណ្ណោះនោះទេ ប៉ុន្តែជាប្រតិបត្តិការហិរញ្ញវត្ថុដែលផ្តោតលើលទ្ធផល និង សមិទ្ធកម្ម ព្រមទាំងធានាបាននូវការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ហើយក៏ជាប្រព័ន្ធគ្រប់គ្រង និងអនុវត្តថវិកាដ៏មានប្រសិទ្ធភាព ដែលអាចតាមដានប្រតិបត្តិការហិរញ្ញវត្ថុ ចាប់ពីការរៀបចំគ្រោងផែនការថវិកា រហូតដល់ការទូទាត់ចំណាយថវិកាទាំងស្រុង។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា ជាលទ្ធផលតាមដាន និង វាយតម្លៃ តាមរយៈការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពស្មុគស្មាញនៃដំណើរការការងារ ដោយបានកាត់បន្ថយការប្រើប្រាស់ឯកសារក្រដាសស្នាម និង ការទូទាត់ជូនអ្នកផ្គត់ផ្គង់ ឬ អ្នកទទួលផល មកនៅត្រឹមតែ ៩ថ្ងៃ ប៉ុណ្ណោះជាមធ្យមនៅឆ្នាំ ២០២៥ ដោយរាប់ចាប់ពីការស្នើសុំទូទាត់ចំណាយ រហូតដល់ការទូទាត់ចំណាយ។

លោកបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំ ឱ្យរដ្ឋបាលរាជធានី-ខេត្ត និង អង្គភាពពាក់ព័ន្ធ ត្រូវបន្តពង្រឹងភាពជាម្ចាស់ សមត្ថភាព និង ការយល់ដឹង ជូនបុគ្គលិកមន្រ្តីរាជការទទួលបន្ទុក តាមរយៈការចាត់មន្រ្តីទទួលបន្ទុកឱ្យចូលរួមវគ្គបណ្តុះបណ្តាល ផ្តល់កិច្ចសហការក្នុងការផ្តល់ធាតុចូល និង រួមគ្នាអនុវត្តការងារ ក្នុងស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៍ជាតិ ព្រមទាំងជំរុញការដាក់ឱ្យប្រើប្រាស់ FMIS ទទួលបានជោគជ័យតាមផែនការ ក្នុងគោលដៅចូលរួមចំណែកធានាឱ្យបាននូវការប្រើប្រាស់ FMIS ប្រកបដោយប្រសិទ្ធភាពខ្ពស់ នាដើមឆ្នាំ ២០២៧ ខាងមុខនេះ ៕