* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនាសម្រេចបាន១០០%ហើយ បំពាក់ម៉ូទ័រ២គ្រឿង មានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគុប ក្នុង១វិនាទី លែងភ័យព្រួយពីការលិចលង់ ដោយជំនន់ទឹកភ្លៀង

15-07-2026 17:32

(ភ្នំពេញ)៖ ក្នុងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹក បឹងសាឡាងថ្មីមួយទៀត ដែលមានសមត្ថភាពបូមរំដោះទឹក បាន១២ម៉ែត្រគុប ក្នុង១វិនាទី។

ស្ថានីយបូមទឹក បឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចាប់ផ្តើមការសាងសង់ កាលពីដើមឆ្នាំ២០២៥ ក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាលរាជធានីភ្នំពេញ ដែលមានទំហំ អគារ១០ម៉ែត្រ គុណនិង២០ម៉ែត្រ ហើយបានបញ្ចប់ការសាងសង់ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ កន្លងមកនេះ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនាសម្រេចបាន ១០០%ហើយ ដោយមានបំពាក់ម៉ូទ័រចំនួន ២គ្រឿង មានមុខកាត់ ១៥០០មីលីម៉ែត្រ និងមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគុប ក្នុង១វិនាទី។

ចំណែកលោក ហែន កន ចៅសង្កាត់បឹងសាឡាង ខណៈចុះពិនិត្យស្ថានីយបូមទឹកបឹងសាឡាងថ្មី នាព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោយស្ថានីយបូមទឹក បឹងសាឡាង ស្ថាបនារួចរាល់ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ផ្លូវម៉ៅសេទុង រហូតសង្កាត់ទឹកល្អក់ទី១ និងសង្កាត់ទឹកល្អក់ទី២ និងមួយផ្នែកខ្លះនៃខណ្ឌ៧មករា គឺមិនទទួលរងការលិចលង់ឡើយ។

លោក ចៅសង្កាត់បឹងសាឡាង ក្នុងនាមប្រជាពលរដ្ឋ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ដែលបានកសាងស្ថានីយបូមទឹកមួយនេះឡើង ដែលបានធ្វើឱ្យប្រជាពលរដ្ឋ លែងភ័យព្រួយពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត។

ដោយឡែកលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានថ្លែងថា ដើម្បីរំដោះជំនន់ទឹកភ្លៀងចេញពីសង្កាត់ទាំង៨ នៃខណ្ឌទួលគោក សង្កាត់មួយចំនួនទៀត របស់ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹក បឹងសាឡាងថ្មីនេះ។

លោកអភិបាលខណ្ឌបានបន្តថា ពីមុននៅស្តុបកោសដូង ជិតម៉ុងរីយ៉ាល់ ពេលភ្លៀងម្ដងៗទឹកលិច១ថ្ងៃ ទៅ២ថ្ងៃ បន្ទាប់មកនៅសល់ត្រឹមតែរយៈពេល១ម៉ោងទៅ២ម៉ោង ប៉ុន្តែក្រោយទៀត បានកាត់បន្ថយការលិចលង់បន្តិចម្ដងៗ រហូតមកដល់ពេលដែលលោកអភិបាលរាជធានីសាងសង់ស្ថានីយបូមទឹកបឹងសាឡាងថ្មីខាងលើរួច និងបានដាក់លូខ្នាតធំ១ខ្សែថ្មីទៀត ​ចេញផ្លូវ២៣០ និងពីផ្លូវលេ៤៥ ចាប់ពីស្តុបកោសដូង ទៅប្រឡាយបឹងសាឡាងហើយ ស្ថានីយនេះបូមទម្លាក់ទៅប្រឡាយស្ទឹងមានជ័យ។ ឥឡូវស្ថានភាពទឹកលិចមានរយៈពេលខ្លីបំផុត តែចន្លោះពី១០ទៅ ២០នាទី ទឹកស្រកអាចស្រក់អស់ពីផ្លូវហើយ។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានបន្តបែបនេះកាលពីរសៀលថ្ងៃទី១៤ កក្កដា ម្សិលម៉ិញនេះ ក្នុងឱកាសដឹកនាំចៅសង្កាត់ មេភូមិ និងក្រុមការងារ ចុះពិនិត្យមើលការស្តារប្រឡាយស្ថានីយបូមទឹកទួលគោកទី២ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ការងាររដ្ឋបាលខណ្ឌទួលគោក ប្រើប្រាស់គ្រឿងចក្រចំនួន ១គ្រឿង សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីស្តារប្រឡាយចំនួន៣ខ្សែ រួមមាន៖ ប្រឡាយប្រឡាយស្ថានីយបូមទឹកទួលគោកទី១ ប្រឡាយស្ថានីយបូមទឹកទួលគោកទី២ និងប្រឡាយស្ថានីយបូម ទឹកបឹងសាឡាង។ ក្រោយបញ្ចប់ការងារខាងលើ រដ្ឋបាលខណ្ឌទួលគោក នឹងបន្តសហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះស្តារប្រព័ន្ធលូជាច្រើនខ្សែទៀត ក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះ លោក ជា ពិសី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ដែលរស់នៅជាប់ប្រឡាយ សូមចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច និងសូមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់។ បើមានការចូលរួមពីប្រជាពលរដ្ឋ នោះការងារអ្វីក៏ទទួលបានជោគជ័យដែរ៕