* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ បរធនបាលកិច្ចអចលនវត្ថុ ចំនួន១,០២៥ករណី ត្រូវបានបង្កើត និងចុះបញ្ជី នៅនិយ័តករបរធនបាលកិច្ច ជាមួយនឹងទំហំបរធនប្រមាណ៩៩៣លានដុល្លារ

15-07-2026 20:13

(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ នេះ បរធនបាលកិច្ចអចលនវត្ថុចំនួន ១,០២៥ ករណី ត្រូវបានបង្កើត និងចុះបញ្ជីនៅ ន.ប.ធ. ជាមួយនឹងទំហំបរធនប្រមាណ៩៩៣លានដុល្លារអាម៉េរិក ដែលមានលម្អិតនៅតាមបណ្តារាជធានី-ខេត្តដូចខាងក្រោម៖

* រាជធានីភ្នំពេញ មានចំនួន ២៤៧ ករណី ជាមួយទំហំបរធនប្រមាណ ៣០៩ លានដុល្លារអាម៉េរិក
* ខេត្តកំពង់ស្ពឺ មានចំនួន ៣០៣ ករណី ជាមួយទំហំបរធនប្រមាណ ២០៨ លានដុល្លារអាម៉េរិក
* ខេត្តព្រះសីហនុ មានចំនួន ១៤៥ ករណី ជាមួយទំហំបរធនប្រមាណ ១៩២ លានដុល្លារអាម៉េរិក
* ខេត្តកណ្តាល មានចំនួន ១១៣ ករណី ជាមួយទំហំបរធនប្រមាណ ១២១ លានដុល្លារអាម៉េរិក
* ខេត្តតាកែវ មានចំនួន ៨០ ករណី ជាមួយទំហំបរធនប្រមាណ ៦៦,៨១ លានដុល្លារអាម៉េរិក
* ខេត្តកំពត មានចំនួន ១៩ ករណី ជាមួយទំហំបរធនប្រមាណ ៣១,៦៦ លានដុល្លារអាម៉េរិក
* ខេត្តកំពង់ធំ មានចំនួន ៣ ករណី ជាមួយទំហំបរធនប្រមាណ ១១,៧០ លានដុល្លារអាម៉េរិក
* ខេត្តបន្ទាយមានជ័យ មានចំនួន ៣១ ករណី ជាមួយទំហំបរធនប្រមាណ ១១,២៨ លានដុល្លារអាម៉េរិក
* ខេត្តស្វាយរៀង មានចំនួន ១៧ ករណី ជាមួយទំហំបរធនប្រមាណ ១០,៧២ លានដុល្លារអាម៉េរិក និង
* បណ្តាខេត្តផ្សេងទៀត (កំពង់ឆ្នាំង, សៀមរាប, ក្រចេះ, បាត់ដំបង, ត្បូងឃ្មុំ, ព្រៃវែង, កោះកុង, កំពង់ចាម, ពោធិ៍សាត់, មណ្ឌលគីរី, ប៉ៃលិន, កែប និងព្រះវិហារ) សរុបចំនួន ៦៧ ករណី ជាមួយទំហំបរធនប្រមាណ ៣១ លានដុល្លារអាម៉េរិក៕