* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World CUP៖ សម្តេចតេជោ ហ៊ុន សែន ជ្រើសយកអង់គ្លេស

15-07-2026 20:18

(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនារាត្រីនេះ គឺជាជំនួបរវាងក្រុមតោកំណាចរបស់អង់គ្លេស និងពពកសអាហ្សង់​ទីន ដណ្តើមយកកៅអីឡើងទីវគ្គផ្តាច់ព្រ័ត្រ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញលើបណ្តាញសង្គមហ្វេសប៊ុកថា ការប្រកួតយប់​នេះ សម្តេចចាប់យកអង់គ្លេស ហើយដៃគូរបស់សម្តេចយក​អាហ្សង់​ទីន។

ជាមួយនឹងការប្រកាសពីការចាប់យកក្រុមអង់គ្លេស សម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីការប្រកួតរវាងបារាំង និងអេស្ប៉ាញដែរ។ សម្តេចតេជោ បានបញ្ជាក់ថា បាល់ទាត់យប់មុិញរវាងបារាំងជាមួយ​អេស្ប៉ាញ មិនខុសគ្នាជាមួយរឿងបុរសម្នាក់ដែលលេងមាន់​ជល់​នោះទេ។

សម្តេចតេជោ បានដំណាលថា បុរសម្នាក់ពូកែលេងមាន់ជល់​ គាត់​តែងយកមាន់គាត់ទៅជល់ភ្នាល់ជាមួយមាន់អ្នកផ្សេងទៀត តែគាត់​មិនដែលចាក់ខាងមាន់គាត់ទេ គាត់បែជាចាប់យក និងចាក់​មាន់​អ្នក​ផ្សេងទៀត។ ទីបំផុតគាត់ គឺជាឈ្នះព្រោះគាត់ដឹងថា មាន់ដែល​គាត់ជល់ មិនឈ្នះមាន់ម្ខាងទៀតទេ។

សម្តេចតេជោបន្តថា រឿងបាល់ទាត់ពិភពលោករវាងបារាំង និង​អេ​ស្ប៉ាញយប់កន្លងទៅ មនុស្សនៅលើពិភពលោកច្រើនណាស់ ដែល​គាំទ្របារាំង តែស្ងាត់ៗទៅចាក់ និងគាំទ្រអេស្ប៉ាញ ព្រោះគេពិនិត្យ
ឃើញប្រវត្តិប្រកួតរវាងបារាំង ជាមួយ​អេស្បាញភាគច្រើន ​អេ​ស្ប៉ាញ ជាអ្នកឈ្នះ។

សម្រាប់ករណីសម្តេចវិញ គឺសម្តេចគាំទ្របារាំងពិតប្រាកដ តែ​ដោយ​សារដៃគូរប្រកួតរបស់សម្តេច មាន​សិទ្ធិជ្រើសរើសមុន គាត់​រើសយកបារាំង ដូចនេះគាត់ប្រគល់អេស្ប៉ាញ ជូនទៅសម្តេចដូច​ជា​ប្រគល់​ជ័យជម្នះជូនសម្តេចដូចគ្នាដែរ។

សម្រាប់ការប្រកួតនៅយប់នេះ រវាងអង់គ្លេស និងអាហ្សង់ទីន ដៃ​គូ​របស់សម្តេច បានរើសមុន ដោយយកអាហ្សង់ទីន និងទុក​អង់​គ្លេស​​ជូនសម្តេច។ សម្តេចបានបង្ហើបថា ដៃគូសម្តេច ជាមនុស្ស​ស្រួល ឱ្យតែសម្តេច​សរសើរក្រុមណា ដៃគូសម្រេចយកក្រុមនោះ​ទោះសម្តេចនិយាយប្រាប់ថាបាល់មូលក៏ដោយ។

សម្តេចតេជោ បានបញ្ជាក់ដែរថា មកដល់ពេលនេះ សម្តេចឈ្នះ​១១ប្រកួត ដោយ៦ប្រកួតសម្តេចជាអ្នករើសមុន និង៥​ប្រកួត​​ទៀត ដៃគូសម្តេចជាអ្នករើសមុន៕