* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យ និងបង្ក្រាបបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាង៦០នាក់

15-07-2026 20:58

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត ក្រោមការសម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យទីតាំងចំនួន៤ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែ​ត រកឃើញជនបរទេសសរុបចំនួន៦៣នាក់។

ក្នុងចំណោមជនបរទេសទាំង៦៣នាក់នេះ ក្នុងនោះ ស្រីចំនួន៣៤នាក់ មាន២សញ្ជាតិ ជនជាតិថៃមានចំនួន៦០នាក់(ស្រី៣៣នាក់) និងជនជាតិចំនួនចិន៣ នាក់(ស្រី១)។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សម្រាប់ទីតាំងដែលបានចុះពិនិត្យទាំង៤ ក្នុងនោះបានបិទសៀល១ទីតាំងពាក់ព័ន្ធបទល្មើសOnline Scams ។ ទីតាំងទាំងនេះ មានដូចខាងក្រោម៖
* ទីតាំងទី១៖ នៅអគារកម្ពស់៨ជាន់ នៅជាន់ផ្ទាល់ដី មាន៣២បន្ទប់ ជាបន្ទប់ស្នាក់នៅ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ដែលមានម្ចាស់ឈ្មោះ គង់ ថាវរ: រកឃើញជនជាតិថៃស្នាក់នៅប្រមូលផ្ដុំចំនួន៣៣នាក់ (ស្រី១៩នាក់) បច្ចុប្បន្នបម្រើការងារនៅកាស៊ីណូហូលីដេ។ ទីតាំងពុំមានសម្ភារ:សង្ស័យ អប់រំ។

+ទីតាំងទី២៖ ផ្ទះ១ល្វែង មាន២បន្ទប់ ជាបន្ទប់ស្នាក់នៅ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល មានជនជាតិចិនចំនួន៣នាក់ស្រី១នាក់ ។ទីតាំងពុំមានសម្ភារ:សង្ស័យ អប់រំ។

+ទីតាំងទី៣៖ ផ្ទះ២ល្វែង កម្ពស់៣ជាន់ មាន១៥បន្ទប់ នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត មានជនជាតិថៃចំនួន៧នាក់ស្រី៣នាក់ បញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់។

+ទីតាំងទី៤ ៖ផ្ទះ២ល្វែង ២ជាន់ផ្ទាល់ដី រកឃើញជនជាតិថៃ២០នាក់(ស្រី១១នាក់) រកឃើញមានសម្ភារ:សង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)មួយចំនួន រួមមាន កុំព្យូទ័រAll-in-one ១៨គ្រឿង, ទូរសព្ទ២៣គ្រឿង, អាយផេត១២, ទូរខលសេនធឺ, អាវប៉ូលីសថៃ២ ខោ១,ខ្នោះ១, ស៊ីមកាត និងឯកសារមួយចំនួន។លទ្ធផលកោសល្យវិច្ច័យជាក់ស្ដែង រកឃើញថាជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព បន្លំខ្លួនជាស្ថាប័នមានសមត្ថកិច្ច និងលួងលោមស្នេហា មានទិសដៅឆបោកទៅប្រទេសថៃ។

សមត្ថកិច្ចបានបញ្ជូនជនបរទេស ទៅមណ្ឌលកងវ៉ាខេត្ត ដកហូតវត្ថុតាងរក្សាទុកនៅស្នងការខេត្ត និងបិទទីតាំងជាបណ្ដោះអាសន្ន៕