* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

World Cup 2026៖ អាហ្សង់ទីន ប្រឈមទណ្ឌកម្ម FIFA ពីបទលើកបដាកោះ Falkland ក្រោយជ័យជម្នះលើអង់គ្លេស

16-07-2026 10:40

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ប្រឈមមុខទៅនឹងបម្រាមរបស់សហព័ន្ធអន្តរជាតិ FIFA បន្ទាប់ពីល្មើសនឹងក្រមវិន័យ នៅអំឡុងពេលអបអរជ័យជម្នះរបស់ពួកគេ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ World Cup 2026 ទៅលើគូប្រជែងតោកំណាចអង់គ្លេសកាលពីយប់មិញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅឯកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Atlanta សហរដ្ឋអាមេរិកនោះ ក្រុមកីឡាករ និងគ្រូបង្វឹកបានកាន់បដារួមគ្នាដែលមានសរសេរថា «Las Malvinas son Argentinas» ដែលមានន័យថា «ដែនកោះ Falklands គឺជាអាហ្សង់ទីន»

គួរបញ្ជាក់ផងថា ដែនកោះ Falkland គឺជាដែនដីរបស់ចក្រភពអង់គ្លេសនៅឯនាយសមុទ្រ ស្ថិតនៅភាគនិរតី (ខាងត្បូងឈាងខាងលិច) នៃមហាសមុទ្រអាត្លង់ទិច ដោយនៅតែជាប្រធានបទជម្លោះរវាងអង់គ្លេស និងអាហ្សង់ទីនជាយូរលង់ណាស់មកហើយ។

ប្រទេសទាំងពីរបានផ្ទុះសង្រ្គាមជាមួយគ្នាថែមទៀតផងជុំវិញដែនកោះ Falkland ដែលមានរយៈចម្ងាយ ៣០០ម៉ាយពីឈូងសមុទ្រអាហ្សង់ទីន កាលពីអំឡុងខែមេសាដល់ខែមិថុនា ឆ្នាំ១៩៨២។

ទោះជាយ៉ាងណា សហព័ន្ធបាល់ទាត់នៃប្រទេសអាហ្សង់ទីន AFA នឹងរងការពិន័យជាដាច់ខាតពី FIFA ជុំវិញការប្រើប្រាស់សារនយោបាយ ក្នុងកីឡា។

នៅចាំបានថា កាលឆ្នាំ២០១៤ កន្លងទៅ FIFA ក៏បានពិន័យអាហ្សង់ទីន គិតជាទឹកប្រាក់ប្រមាណ ២០,០០០ផោនផងដែរ ក៏ព្រោះតែកីឡាកររបស់ពួកគេបានធ្វើសកម្មភាពនេះដូចគ្នាកាលពីអំឡុងប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសស្លូវេនី នៅអឺរ៉ុប៕