* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

World Cup 2026៖ ទោះចុកឈាមចុងម៉ោង អង់គ្លេសមិនទាន់ត្រឡប់ទៅផ្ទះភ្លាមទេ រង់ចាំប៉ះបារាំង ដណ្តើមចំណាត់ថ្នាក់លេខ៣ សិន

16-07-2026 10:43

(បរទេស)៖ អង់គ្លេស នឹងមិនទាន់វិលត្រឡប់ទៅផ្ទះវិញភ្លាមៗទេ ក្រោយជ្រុះចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោមថ្វីជើងរបស់អាហ្សង់ទីន ដោយត្រូវរង់ចាំលេងទល់នឹងបារាំង ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ បន្តទៀត។

ក្តីសង្ឃឹមរបស់ក្រុមតោកំណាចអង់គ្លេស ក្នុងការឡើងវគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូង ក្នុងរយៈពេល ៦០ឆ្នាំ ត្រូវបានរលាយដូចអំបិលត្រូវទឹក បន្ទាប់ពីប្រធានក្រុម Lionel Messi បានបញ្ជូនបាល់ឱ្យ Lautaro Martinez តែតបញ្ចូលទីបានសម្រេចនៅនាទី៩០+២ បន្ទាប់ពីពួកគេជាក្រុមនាំមុខ ១គ្រាប់មុនតាំងពីចាប់ផ្តើមលេងវគ្គទី២ បាន ១០នាទីមក។

ពួកគេត្រូវប្រឈមមុខនឹងក្រុមនៅតំបន់អឺរ៉ុបដូចគ្នា គឺមាន់គកបារាំង អតីតក្រុមរងជើងឯក World Cup 2022 នៅប្រទេសកាតា ក្នុងការប្រកួតប្រជែងយកចំណាត់ថ្នាក់លេខ៣ និងជាការប្រកួតលើកទី១០៣ ក្នុងចំណោម ៤៨ប្រទេស នៅ World Cup ជំនាន់ទី២៣ ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា។

អង់គ្លេស អតីតក្រុមជើងឯក World Cup តែ ១លើកកាលឆ្នាំ១៩៦៦ និងកំពុងឈរនៅលេខ៤ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking ត្រូវតតាំងនឹងបារាំង ដែលឈរនៅលេខរៀងទី១ ពិភពលោក និងជាអតីតម្ចាស់ពាន World Cup ឆ្នាំ១៩៩៨ និងឆ្នាំ២០១៨ នឹងធ្វើឡើងនារាត្រីម៉ោង ៤ទៀបភ្លឺ ឈានចូលព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា (ម៉ោងនៅកម្ពុជា)៕