* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រុមហ៊ុនចិន បង្ហាញបំណងដំឡើងរោងចក្រ ផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ នៅកម្ពុជា (Video inside)

16-07-2026 14:02

(ចិន)៖ ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ដែលជាក្រុមហ៊៊ុនផលិតសម្ភារអនាម័យ និងវាយនភណ្ឌ បង្ហាញបំណងវិនិយោគដំឡើងរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះនៅកម្ពុជា។

បំណងនេះត្រូវបានស្តែងឡើងនៅក្នុងជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Fu Laifa នាយកទទួលបន្ទុក​កិច្ចការ​អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោក Fu Laifa បានជម្រាបសម្ដេចមហាបវរធិបតី អំពី​ប្រតិ​បត្តិការអាជីវកម្មរបស់ខ្លួន ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនជាសហ​គ្រាសក​ម្មន្ត​សាលឈានមុខមួយ ក្នុងការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រួមមាន៖ ថ្នាំ​សម្លាប់​សត្វល្អិត,សាប៊ូបោកខោអាវ, ក្រដាសអនាម័យ និងសម្ភារៈផ្ទះបាយ​ជាច្រើនប្រភេទទៀត។

លោក Fu Laifa បានជម្រាបសម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា ដោយមើល​ឃើញ​ពីសក្កានុពលដ៏រឹងមាំរបស់កម្ពុជា ក្រុមហ៊ុនមានបំណងបោះ​ទុនវិនិ​យោគ​លើការដំឡើងរោងចក្រផលិតសម្ភារប្រើប្រាស់​ក្នុងផ្ទះនៅ​ក្នុង​ប្រទេស​កម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ចំពោះបំណង​របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចមហាបវរ​ធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្ត​ទុក​ដាក់​ខ្ពស់ ក៏ដូចជាជំរុញលើកទឹកចិត្តដល់ការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយ​ការពឹងផ្អែកលើការនាំចូលផលិតផលទាំងស្រុងពីក្រៅប្រទេស ដែលការណ៍​នេះ គឺស្របគ្នាទៅនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុង​ការវិនិយោគ​លើការ​បង្កើតខ្សែច្រវាក់ផលិតកម្មសម្ភារប្រើប្រាស់ក្នុងផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ​ក្នុង​ស្រុក។ លើសពីនេះទៅទៀត ប្រសិនបើគម្រោងវិនិយោគនេះ​ទទួលបាន​ជោគជ័យ និងរីកចម្រើន ក្រុមហ៊ុនមិនត្រឹមតែអាចឆ្លើយតប​នឹងតម្រូវការ​ទីផ្សារ​កម្ពុជានោះទេ ប៉ុន្តែថែមទាំងអាចឈានទៅដល់ការនាំចេញផលិតផល​សម្រេច​របស់ខ្លួនទៅកាន់ទីផ្សារបណ្ដាប្រទេសនានាក្នុងតំបន់ថែមទៀតផង។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុន​បន្ត​ផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពា​ក់ព័ន្ធ​កម្ពុជា ដើម្បីប្រែក្លាយបំណងវិនិយោគនេះ​ឱ្យលេចចេញជារូបរាងជាក់ស្ដែង​នៅ​កម្ពុជា៕