* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងកសិកម្ម៖ ការចុះហត្ថលេខាលើពិធីសារនាំចេញខ្នុរស្រស់ពីកម្ពុជាទៅចិន ជួយបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូលក្នុងខ្សែច្រវាក់តម្លៃទាំងមូល

16-07-2026 15:31

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានប្រាប់អង្គភាពសារព័ត៌មាន Fresh News ថាការចុះហត្ថលេខាលើពិធីសារនាំចេញខ្នុរស្រស់ពីកម្ពុជាទៅចិន បានផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយ ដល់ប្រជាកសិករដាំដុះដំណាំខ្នុរ ពិសេសជួយបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូលក្នុងខ្សែច្រវាក់តម្លៃទាំងមូល។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ កម្ពុជា និងចិន បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញ ផ្លែខ្នុរពីកម្ពុជាទៅកាន់ទីផ្សារចិន នៅឯសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះរៀបចំឡើងក្នុងជំនួបទ្វេភាគីរវាង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងលោកស្រីរដ្ឋមន្ត្រី Sun Meijun អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា ការចុះហត្ថលេខាលើពិធីសារ គឺជាជំហានដំបូងដើម្បីឈានទៅដល់ការនាំចេញផ្លែខ្នុរស្រស់ជាផ្លូវការ ប៉ុន្តែនៅមាន​ជំហាន​មួយចំនួនបន្ថែមទៀត ទើបអាចចាប់ផ្ដើមដំណើរការនាំចេញបាន ដោយក្នុងនោះមានដូចជា៖

*ការចុះបញ្ជី និងការអនុម័តយល់ព្រម លើចម្ការខ្នុរ និងរោងចក្រវេចខ្ចប់ ដោយស្ថាប័នជំនាញនៃប្រទេសទាំងពីរ។

*ប្រព័ន្ធស្វែងរកប្រភពដើម (Traceability) ការគ្រប់គ្រងគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យផ្សេងៗ ត្រូវបានបំពេញរួចរាល់ និងពេញលេញ។

*បញ្ជីឈ្មោះចម្ការខ្នុរ និងរោងចក្រវេចខ្ចប់ ដែលទទួលបានការអនុម័ត ត្រូវបានផ្សព្វផ្សាយជាផ្លូវការដោយភាគីចិន (ឬ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន - GACC)។ល។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖ «ចំពោះកាលបរិច្ឆេទនៃការនាំចេញជាផ្លូវការលើកដំបូង គឺអាស្រ័យលើការបំពេញនីតិវិធីទាំងនេះ។ នៅដំណាក់កាលដំបូង ការនាំចេញនឹងត្រូវធ្វើឡើងជាបណ្តើរៗ មុននឹងពង្រីកបរិមាណនៅពេលមានសហគ្រាស និងចំនួនចម្ការខ្នុរកាន់តែច្រើនទទួលបានការអនុម័ត ព្រមទាំងមានការកើនឡើងនៃបរិមាណផលិតកម្មដែលស្របតាមស្តង់ដារតម្រូវនៃការនាំចេញ»។

យោងតាមទិន្នន័យរបស់ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៥ កម្ពុជាមានផ្ទៃដីដាំដុះដំណាំខ្នុរចំនួន ៣,៧៧៨ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣,២៩០ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ៥៦,៤៦៧តោន។ ដំណាំខ្នុរត្រូវបានដាំដុះច្រើននៅក្នុងបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពត តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ និងខេត្តមួយចំនួនទៀត។

អ្នកនាំរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងរំពឹង ថាការបើកទីផ្សារនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់ប្រជាកសិករដាំដុះដំណាំខ្នុរ សហគមន៍កសិកម្ម រោងចក្រវេចខ្ចប់​ អ្នកប្រមូលទិញ ក្រុមហ៊ុនដឹកជញ្ជូន និងភស្តុភារ ព្រមទាំងជួយបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូលក្នុងខ្សែច្រវាក់តម្លៃទាំងមូល»។

លោក ឃឹម ហ្វីណង់ បានបន្តទៀតថា ជារួម ការចុះហត្ថលេខាលើពិធីសារនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រីកទីផ្សារនាំចេញកសិផលកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន និងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់វិស័យកសិកម្មកម្ពុជា នាពេលអនាគត៕