* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

Ping An ក្រុមហ៊ុនធានារ៉ាប់រងធំជាងគេលើពិភពលោក គាំទ្រគោលនយោបាយលើកលែងទិដ្ឋាការកម្ពុជាសម្រាប់ប្រជាជនចិន និងប្តេជ្ញាសហការជាមួយក្រសួងទេសចរណ៍ ផ្តល់សេវាធានារ៉ាប់រងដល់ភ្ញៀវទេសចរ

16-07-2026 16:47

(ចិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសធ្វើទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុនធានារ៉ាប់រង Ping An នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Shi Hequn នាយកប្រតិបត្តិក្រុមហ៊ុន Ping An Property & Casualty Insurance Company of China, Ltd. នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។

ជំនួបនេះធ្វើឡើង នាឱកាសដែលលោក ហួត ហាក់ អមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានជម្រាបជូនលោកនាយកប្រតិបត្តិក្រុមហ៊ុនអំពីសក្តានុពល និងបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ទាំងស្រុងនូវបញ្ហា Online Scams និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន។

ជាលទ្ធផល ភាគីទាំងសងខាងបានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រួមគ្នា តាមរយៈការដាក់ចេញផែនការវិនិយោគលើប្រព័ន្ធធានាសុវត្ថិភាពភ្ញៀវទេសចរ ជាពិសេសការពង្រឹងប្រព័ន្ធធានារ៉ាប់រងរួមគ្នា កម្ពុជា-ចិន សម្រាប់ភ្ញៀវទេសចរចិន និងភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Ping An នឹងធ្វើការសិក្សាពីលទ្ធភាពវិនិយោគបង្កើតខ្សែទស្សនកិច្ចទេសចរណ៍លំដាប់ខ្ពស់ (Exclusive Luxury Tour) ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោគិនចិនលំដាប់ខ្ពស់ ដែលមានបំណងធ្វើទស្សនកិច្ចទេសចរណ៍ និងស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា។ ដើម្បីអនុវត្តផែនការសកម្មភាពខាងលើឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ភាគីទាំងពីរបានចាត់តាំងមន្ត្រីបង្គោល (Focal Point) ទៅវិញទៅមក ដើម្បីរៀបចំការងារលម្អិត និងត្រៀមសិក្សាស្វែងយល់ជាក់ស្តែងនៅកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន Ping An Property & Casualty Insurance Company of China, Ltd. គឺជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេលើពិភពលោកលើផ្នែកទ្រព្យសកម្ម (1st in Asset Size) និងធំជាងគេលើពិភពលោកលើផ្នែកប្រាក់ចំណូល (1st in Revenue) ដោយមានអតិថិជនទូទៅប្រមាណ ២៥១លាននាក់ និងអតិថិជនជាក្រុមហ៊ុនជាង ៤លានក្រុមហ៊ុន៕