* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមបាល់ទាត់ FCA នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់សារព័ត៌មាន AMS នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្កដាស្អែកនេះ !

16-07-2026 17:04

(ភ្នំពេញ)៖ ដោយមានការគាំទ្រពីភេសជ្ជៈ Pocari Sweat ក្រុមបាល់ទាត់ FCA ដែលដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI នឹងត្រូវជួបប្រកួតមិត្តភាពតតាំងគ្នាលើវាលស្មៅ ជាមួយក្រុមបាល់ទាត់របស់ក្រុមបាល់ទាត់សារព័ត៌មាន AMS ដែលដឹកនាំដោយលោក លោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក (AMS) នៅតារាងបាល់ទាត់ឃីងស្ពត នាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរឹតចំណងមិត្តភាព និងសុខភាព។

នេះជាការប្រកួតមិត្តភាពលើកដំបូង រវាងក្រុមទាំងពីរ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងបង្កើនមិត្តភាពរវាងបុគ្គលិក និងបុគ្គលិកនៃស្ថាប័នព័ត៌មានទាំងពីរអង្គភាព បន្ទាប់ពីគ្រប់គ្នាហត់នឿយជាមួយការងារ។ ទោះបីត្រូវតតាំងគ្នាលើវាលស្មៅក្តី តែថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ មិនផ្តោតលើលទ្ធផលនោះទេ អ្វីដែលសំខាន់បំផុត គឺមិត្តភាព និងសុខភាពប៉ុណ្ណោះ។

សូមជម្រាបថា ក្នុងគោលបំណងជួយឱ្យបុគ្គលិក មានសុខភាពល្អ រហ័សរហួន ពង្រឹងសាមគ្គីភាព មិត្តភាព លោក លឹម ជាវុត្ថា បានបង្កើតឱ្យក្រុមបាល់ទាត់ប្រចាំអង្គភាពនេះឡើង ដើម្បីប្រកួតក្នុងក្របខណ្ឌផ្ទៃក្នុងផង និងប្រកួតមិត្តភាពជាមួយស្ថាប័នផ្សេងៗផង។

លោកអគ្គនាយកជាប្រចាំតែងតែណែនាំ អូសទាញឱ្យបុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកដែលមានសុខភាពមិនសូវល្អ និងមានជំងឺ នាំគ្នាលេងកីឡា ឬហាត់ប្រាណឱ្យបានគ្រប់គ្នា ដើម្បីសុខភាព ព្រោះមានសុខភាពល្អ ទើបមានអ្វីៗតាមក្រោយ៕