* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមការងារចម្រុះ ចុះអប់រំណែនាំម្ចាស់ដេប៉ូគ្រួសខ្សាច់ ៣ទីតាំង ក្នុងខេត្តក្រចេះ ឱ្យចូលរួមគោរពច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

16-07-2026 20:49

(ក្រចេះ)៖ ក្រុមការងារចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញមន្ទីររ៉ែ និងថាមពល ដឹកនាំដោយ​លោ គឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណ ការនិងដឹកជញ្ជូន និង​លោក មុី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាតំណាងលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានចុះអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ដោយផ្ទាល់ដល់ម្ចាស់សហគ្រាសដេប៉ូគ្រួសខ្សាច់ចំនួន ៣ទីតាំង ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ។

​ក្នុងឱកាសនៃកាចុះត្រួតពិនិត្យនោះ ក្រុមការងារចម្រុះបានជួបពិភាក្សា ណែនាំ និងចែកខិត្តប័ណ្ណច្បាប់ស្តីពីផ្លូវថ្នល់ ជូនដល់ម្ចាស់ដេប៉ូ ធំៗទាំងបីទីតាំង ក្នុងនោះលោក គឹម សាន់ បានសង្កត់ធ្ងន់ថា ការយោគយល់ ឬការធ្វេសប្រហែសណាមួយក្នុងការផ្ទុកទម្ងន់ គឺជាការចូលរួមបំផ្លាញទ្រព្យសម្បត្តិជាតិ គឺផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលបានចំណាយថវិការាប់លានដុល្លារក្នុងការស្ថាបនា។ លោកបញ្ជាក់ថា ការអប់រំណែនាំ នេះជាវិធានការបង្ការ និងតម្រង់ទិសដ៏ល្អមួយ ដើម្បីឱ្យម្ចាស់អាជីវកម្មយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ចផ្លូវច្បាប់ ការដឹកជញ្ជូនមិនឱ្យលើសទម្ងន់កំណត់ និងការរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងតំបន់អាជីវកម្មរបស់ខ្លួន។

ជាមួយគ្នាមន្ត្រីជំនាញមន្ទីររ៉ែ និងថាមពល បានពន្យល់ណែនាំយ៉ាងម៉ឺងម៉ាត់អំពីច្បាប់ និងវិធានការមួយចំនួនដល់ម្ចាស់ដេប៉ូទាំងនោះ ខ្សាច់ដែលត្រូវដឹកចេញពីដេប៉ូ ត្រូវតែទុកឱ្យស្រក់ទឹកអស់ជាមុនសិន ការដឹកខ្សាច់ហូរទឹកដក់លើទ្រូងផ្លូវ មិនត្រឹមតែធ្វើឱ្យខូចស្រទាប់កៅស៊ូថ្នល់លឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់រអិលដល់អ្នកដំណើរផ្សេងទៀត ជាពិសេសអ្នកជិះម៉ូតូ ដូច្នេះត្រូវគ្របតង់ឱ្យបានជិតល្អ រាល់ការដឹកជញ្ជូនខ្សាច់ ឬគ្រួស ត្រូវតែគ្របតង់ឱ្យជិត ដើម្បីបង្ការកុំឱ្យហុយ ឬធ្លាក់កំពប់លើផ្លូវ។

ជាលទ្ធផលម្ចាស់ដេប៉ូទាំង ៣ទីតាំង បានយល់ព្រមសហការ និងបានផ្តិតមេដៃលើកិច្ចសន្យាបញ្ឈប់ការផ្ទុកទម្ងន់លើសកម្រិតកំណត់ និងសន្យាចូលរួមអនុវត្តតាមការណែនាំបច្ចេកទេសរបស់ក្រសួង ដើម្បីធានាសុវត្ថិភាពផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ៕