* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កូរ៉េខាងត្បូងនឹងបន្តឈរនៅជាមួយកម្ពុជា ក្នុងនាមជាមិត្តពិតប្រាកដ ដើម្បីគាំទ្រកុមារកម្ពុជា ទទួលបានសុខភាពល្អ និងមានអនាគតភ្លឺស្វាង

16-07-2026 21:08

(ភ្នំពេញ)៖ លោក គីម អ៊ូហ៊្សុក ប្រធានគណៈប្រតិភូ និងជាលេខាទី២ ផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រសួងការបរទេស សាធារណរដ្ឋកូរ៉េ បានអះអាងថា សាធារណរដ្ឋកូរ៉េនឹងបន្តឈរនៅជាមួយកម្ពុជា ក្នុងនាមជាមិត្តពិតប្រាកដ ដោយគាំទ្រកុមារកម្ពុជា ដើម្បីឱ្យពួកគេអាចធំធាត់ ឡើងប្រកបដោយសុខភាពល្អ និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ការលើកឡើងរបស់លោក គីម អ៊ូហ៊្សុក បានធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យមើលគម្រោងនានា ជាជំនួយរបស់សាធាររណរដ្ឋកូរ៉េនៅមន្ទីរពេទ្យកុមារជាតិ។

លោក គីម អ៊ូហ៊្សុក បានបន្តថាសាធារណរដ្ឋកូរ៉េ និងកម្ពុជា បានកសាងភាពជាដៃគូយ៉ាងរឹងមាំ និងគួរឱ្យទុកចិត្តនៅក្នុងវិស័យសុខាភិបាលក្នុងរយៈពេលជាង២០ ឆ្នាំកន្លងមកនេះ។ មន្ទីរពេទ្យកុមារជាតិ គឺជាស្ថាប័នសាធារណៈឈានមុខគេរបស់កម្ពុជាក្នុងការថែទាំសុខភាពកុមារ។ ចាប់តាំងពីការគាំទ្រដល់ការសាងសង់អគារមន្ទីរពេទ្យដំបូងក្នុងឆ្នាំ២០០៥ មក ប្រទេសកូរ៉េបានបន្តភាពជាដៃគូរបស់ខ្លួនតាមរយៈគម្រោងអភិវឌ្ឍន៍ដំណាក់កាលទីបីនេះ ដោយមានគោលដៅជួយឱ្យមន្ទីរពេទ្យនេះ ក្លាយជាមន្ទីរពេទ្យកុមារឈានមុខគេមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីការសាងសង់អគារថ្មី គម្រោងនេះក៏ឆ្លុះបញ្ចាំងពីបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់ប្រជាជនកូរ៉េ ក្នុងការផ្តល់ជូនកុមារកម្ពុជា ដែលជាអនាគតរបស់ប្រទេសជាតិ នូវការថែទាំវេជ្ជសាស្ត្រដ៏កក់ក្តៅ និងមានគុណភាពខ្ពស់។

លោកបានបន្តទៀតថា «អគារថ្មីនេះ មិនមែនគ្រាន់តែជាសំណង់អគារមួយនោះទេ ប៉ុន្តែវាជានិមិត្តរូបនៃចំណងមិត្តភាពរយៈពេល ២០ ឆ្នាំរវាងកូរ៉េ និងកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសុខាភិបាល និងមន្ទីរពេទ្យកុមារជាតិ សម្រាប់កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តចំពោះភាពជោគជ័យនៃគម្រោងនេះ»។

លោកបានបន្ថែមថាអគារផ្នែកជំងឺកុមារថ្មីនេះ នឹងក្លាយជាអគារទំនើបកម្ពស់ ៥ជាន់ ដែលមានគ្រែអ្នកជំងឺចំនួន ១៨៨ គ្រែ។ វានឹងរួមបញ្ចូលទាំងផ្នែកឯកទេស សម្រាប់កុមារដែលត្រូវការការព្យាបាលកម្រិតខ្ពស់ ដូចជាផ្នែកជំងឺប្រព័ន្ធរំលាយអាហារ ផ្នែកជំងឺផ្លូវដង្ហើម និងផ្នែកជំងឺឈាមនិងមហារីកកុមារជាដើម។ ប្រទេសកូរ៉ែក៏នឹងផ្តល់ជូននូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាង ១,៩០០គ្រឿង ដែលចែកចេញជាជាង ១៥០ប្រភេទហើយ នៅពេលបញ្ចប់ការសាងសង់នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៨ មន្ទីរពេទ្យនឹងអាចព្យាបាលជំងឺធ្ងន់ធ្ងរជាច្រើន ដែលកន្លងមកមានការលំបាកក្នុងការគ្រប់គ្រង បានដោយសុវត្ថិភាព។

លោកបានឡើងទៀតថា ក្នុងនាមជាមន្ទីរពេទ្យឯកទេសកុមារសាធារណៈតែមួយគត់របស់កម្ពុជា មន្ទីរពេទ្យកុមារជាតិបានធ្វើការរួមគ្នាជាមួយប្រទេសកូរ៉េក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ដើម្បីក្លាយជាមន្ទីរពេទ្យដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តបំផុតសម្រាប់កុមារ។ ក្រោមការគាំទ្រពីអ្នកជំនាញការកូរ៉េ មន្ទីរពេទ្យបានដាក់បញ្ចូល នូវប្រព័ន្ធរាយការណ៍អំពីកំហុសឆ្គងនៃការប្រើប្រាស់ឱសថ និងបានពង្រឹងការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ដែលបង្កើតបានជាបរិស្ថានថែទាំសុខភាពមួយដែលមាតាបិតាអាចទុកចិត្ត និងប្រគល់កូនៗរបស់ពួកគេជូនយើងដោយទំនុកចិត្ត។ ទីធ្លាដែលអំណោយផលដល់កុមារ រួមទាំងសួនកុមារក្នុងផ្ទះ ក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីកាត់បន្ថយការភ័យព្រួយរបស់កុមារអំឡុងពេលព្យាបាល។ បុគ្គលិកវេជ្ជសាស្ត្រដែលខិតខំប្រឹងប្រែងរបស់យើង ដែលត្រូវបានបណ្តុះបណ្តាលនូវចំណេះដឹង និងជំនាញចុងក្រោយបំផុត មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែទាំអនាគតរបស់កម្ពុជា។

លោកបានបញ្ជាក់ថា «យើងសង្ឃឹមថា ក្រុមគ្រួសារទាំងអស់នឹងនឹកឃើញដល់មន្ទីរពេទ្យកុមារជាតិមុនគេ រាល់ពេលដែលកូនៗរបស់ពួកគេត្រូវការការថែទាំព្យាបាល»។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិជាតិបានថ្លែងថា កិច្ចសហការរវាងសាធារណរដ្ឋកូរ៉េ និងមន្ទីរពេទ្យកុមារជាតិ បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានបង្កើតអត្ថប្រយោជន៍យូរអង្វែងសម្រាប់កុមារ និងគ្រួសារកម្ពុជា។ ចាប់តាំងពីការចាប់ផ្តើមនៃការគាំទ្ររបស់ KOICA ក្នុងឆ្នាំ២០០៥ ភាពជាដៃគូរបស់យើងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ការកែលម្អឧបករណ៍វេជ្ជសាស្ត្រ ការបង្កើនសេវាព្យាបាល និងការអភិវឌ្ឍសមត្ថភាពអ្នកជំនាញថែទាំសុខភាព រួមមានការបង្កើតមន្ទីរពេទ្យកុមារទំនើប (២០០៥-២០០៦) ការបង្កើនអគារមិត្តភាពកម្ពុជា-កូរ៉េ (២០១៣-២០១៨) និងគម្រោងបច្ចុប្បន្នផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេសរបស់មន្ទីរពេទ្យ។ តាមរយៈដំណាក់កាលជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការ យើងបានឃើញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការពង្រីកការទទួលបានការថែទាំកុមារឯកទេស និងការកែលម្អគុណភាពនៃការព្យាបាលដែលផ្តល់ជូនកុមារនៅទូទាំងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មន្ទីរពេទ្យបានបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្រោមគម្រោងបច្ចុប្បន្នក្នុងនោះរួមមានការអនុវត្តសកម្មភាពផែនការមេរបស់មន្ទីរពេទ្យ កម្មវិធីបណ្តុះបណ្តាលឯកទេស សម្រាប់កម្លាំងពលកម្មថែទាំសុខភាពរបស់យើង គំនិតផ្តួចផ្តើមកែលម្អគុណភាព ការពង្រឹងការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ និងការរៀបចំសម្រាប់ការសាងសង់មន្ទីរពេទ្យថ្មី។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា «សមិទ្ធផលទាំងនេះនឹងមិនអាចធ្វើទៅរួចទេបើគ្មានការគាំទ្រ និងការប្តេជ្ញាចិត្តដ៏មានតម្លៃពីក្រសួងការបរទេស កយកា និងដៃគូកូរ៉េទាំងអស់របស់យើង។ យើងក៏មានការរំភើបផងដែរចំពោះដំណាក់កាលបន្ទាប់នៃកិច្ចសហការរបស់យើង ជាពិសេសការអភិវឌ្ឍមន្ទីរពេទ្យទំនើបថ្មីប្រាំជាន់ និងសកម្មភាពកសាងសមត្ថភាពដែលបានគ្រោងទុក ដែលនឹងពង្រឹងបន្ថែមទៀតនូវសេវាកុមារឯកទេស។ ការវិនិយោគនេះតំណាងឱ្យច្រើនជាងអគារមួយវាតំណាងឱ្យក្តីសង្ឃឹម នវានុវត្តន៍ និងអនាគតកាន់តែប្រសើរសម្រាប់កុមារកម្ពុជា»។

លោកវេជ្ជបណ្ឌិតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្រសួងការបរទេស KOICA និងដៃគូទាំងអស់ចំពោះមិត្តភាព និងការគាំទ្រដ៏រឹងមាំ។ ការប្តេជ្ញាចិត្តរបស់អ្នកបានធ្វើឱ្យមានភាពខុសគ្នាយ៉ាងមានអត្ថន័យនៅក្នុងជីវិតរបស់កុមារកម្ពុជារាប់មិនអស់ និងគ្រួសាររបស់ពួកគេ៕