* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អណ្តូងទឹកប្រើដោយប្រព័ន្ធស្វ័យប្រវត្តិសូឡា របស់គម្រោងរេដបូកសំកុស កំពុងជួយឱ្យប្រជាសហគមន៍ការពារធម្មជាតិ មានទឹកស្អាតប្រើប្រាស់ និងមិនបាច់ចំណាយថវិកា

16-07-2026 21:15

(ពោធិ៍សាត់)៖ អណ្តូងទឹកធំចំនួន២ ស្ថិតនៅភូមិ បាដេស ឃុំ សំរោង ស្រុក ភ្នំក្រវាញខេត្តពោធិ៍សាត់ ដែលផ្តល់ទឹកចំណុះ១ម៉ឺនលីត្រ របស់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកភ្នំសំកុស កំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ដោយមិនត្រូវចំណាយថវិការហើយ និងពិសេសជាទឹកស្អាតសម្រាប់ប្រើប្រាស់ថែមទៀត។

គួរបញ្ជាក់ថាអណ្តូងទឹកបែបថ្មីបង្កប់ដោយបច្ចេកវិទ្យាតាមរយៈគម្រោងរេដបូក (REDD+) បានសាងសង់អណ្តូងទឹកស្អាតដើរដោយប្រព័ន្ធស្វាយប្រវត្តិសូឡា ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធនធានធម្មជាតិ។អណ្តូងទឹកស្អាតចំនួន២កន្លែងនៅភូមិតាដេស ដោយក្នុងនេះមួយបានកសាងឡើងក្នុងឆ្នាំ២០២៣ និងមួយទៀតកសាងឡើងក្នុងឆ្នាំ ២០២៥។

តាមរយៈគម្រោងេរដបូកនេះដែរ ដែលកំពុងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅក្នុងតំបន់ជួរភ្នំក្រវាញ អណ្តូងទឹកស្អាតដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន៩៤ អណ្តូង បានផ្តល់សហគមន៍ និងនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស មានចំនួន៦៨អណ្តូង។

លោក ហឿន សាម៉េត ប្រជាពលរដ្ឋ រស់នៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានបញ្ជាក់ប្រាប់ថាអណ្តូងដែលបានតាមរយៈគម្រោងរេដបូកនេះកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រើប្រាស់របស់ប្រជាសហគមន៍។វាបានជួយឱ្យមានទឹកស្អាតប្រើប្រាស់មិនជួបការលំបាកទៀតឡើយពិសេសមានទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍។

លោកបានលើកឡើងថា មានអណ្តូងទឹកប្រើប្រាស់អាចជួយសម្រាលការលំបាកពិសេសនៅរដូវប្រាំងមិនចាំបាច់ត្រូវទិញទឹកប្រើប្រាស់ ឬដើររកទឹកដូចមុនទៀតឡើយគឺមានត្រឹមអណ្តូងទឹកមួយនេះអាចប្រើប្រាស់ច្រើនគ្រួសារ។

ដោយឡែក អ្នកស្រី ធួន ស្រីអូន បានបញ្ជាក់ប្រាប់ដែរថាទឹកអណ្តូងនេះកំពុងបានជួយមិនត្រឹមតែប្រើប្រាស់ប្រចាំថ្ងៃទេ តែវាបានកំពុងជួយស្រោចដំណាំកសិកម្មខ្លះៗក្បែរផ្ទះ និងពិសេសការចិញ្ចឹមសត្វដោយមិនបាច់ចំណាយថវិការលើការប្រើប្រាស់ទឹកដូចមុនទៀត។

អ្នកស្រីថា ក្រោយពេលមានការគាំទ្រសាសង់អណ្តូងទឹកស្អាត នៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋមានប្រភពទឹកគ្រប់គ្រាន់ និងអនុញ្ញាតឱ្យសហគមន៍អាចពង្រីកការដាំដុះដំណាំ បង្កើនសកម្មភាពកសិកម្ម និងការចិញ្ចឹមសត្វ ដែលជួយបង្កើតប្រាក់ចំណូលបន្ថែមដល់គ្រួសារ។

លោក សារូ វុធ ប្រធានសហគមន៍ដៃគូសំរោង បានបញ្ជាក់ថាអណ្តូងទឹកនៅសហគមន៍លោកបានជួយច្រើនទៅការប្រើប្រាស់ទឹក។វាកាត់បន្ថយច្រើនទាំងថវិការ និងក៏ដូចជាជួយលើកស្ទួយជីវភាពប្រជាសហគមន៍។

លោក ទូច សុផានី ប្រធានកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិអណ្តូងតាដេស ក្នុងដែលជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តស្រុកក្រវាញ ខេត្តពោធិ៍សាត់ បានទទួលបានអណ្តូងទឹកខ្នាតធំ ចំណុះ១ម៉ឺនលីត ដើរដោយថាពលពន្លឺព្រះអាទិត្យ ដែលបានផ្តល់ផលប្រយោជន៍ និងការផ្លាស់ប្តូរជាវិជ្ជមាន យ៉ាងធំធេងដល់ក្រុមគ្រួសារអ្នកភូមជាង៦០គ្រួសារ ដែលជាជនជាតិដើមភាតិចព័រ និងជង នៅក្នុងតំបន់ដាច់ស្រយាល។

លោកបានបន្តថាប្រជាពលរដ្ឋរស់នៅក្នុងភូមិតាដេស បានលើកឡើងថា ប្រជាពលរដ្ឋលែងត្រូវចំណាយថវិកាទិញទឹក ឬចំណាយពេលដើររាប់គីឡូម៉ែត្រ ដើម្បីទៅដងទឹកពីអូរឆ្ងាយៗដូចមុន បន្ទាប់ពីមានអណ្តូងទឹកស្អាត ក្នុងភូមិ។ លើសពីនេះ ប្រជាពលរដ្ឋ មិនចំណាយលើប្រេងឥន្ធនៈ ឬអគ្គិសនីឡើយ នៅពេលអណ្តូទឹក ដើរដោយប្រព័ន្ធដើរដោយថាមពលព្រះអាទិត្យ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា អណ្តូងទាំងនេះជួយកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ ដូចជាការចំណាយលើប្រេងឥន្ធនៈ ការថែទាំសុខភាព ពញរោះវាបាន ធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ទ្រទ្រង់ដល់ការដាំដុះនិងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ និងលើសពីនេះវាជាថាមពលស្អាតឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដែលមធ្យោបាយនេះ រួមចំណែកដល់យុទ្ធសាស្រ្តប្រែក្លាយសហគមន៍អព្យាក្រឹតកាបូនទៅថ្ងៃអនាគត។ នៅពេលដែលប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ មានជីវភាពរស់នៅ និងអាចបង្ផលកសិកម្មមានភាពល្អប្រសើរ សហគមន៍នឹងកាត់បន្ថយការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វ ដែលនេះជាគោលដៅស្នូលនៃកិច្ចការពារព្រៃឈើប្រកបដោយនិរន្តរភាព ដូចជាឆ្លើយតបនឹងសសរសត្តម្ភទី២ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

សូមបញ្ជាក់ថា គម្រោងរេដបូក (REDD+) គឺជាយន្តការអន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើងដើម្បី កាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ ពីការសឹករិចរឹល និងបាត់បង់ព្រៃឈើ។ នៅក្នុងប្រទេសកម្ពុជា ថវិកាដែលទទួលបានពីការលក់ឥណទានកាបូន (Carbon Credits) តាមរយៈគម្រោងនេះ ត្រូវបានយកមកប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ ដើម្បីការពារបរិស្ថាន និងការគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន៕