* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត

17-07-2026 10:55

(សៀងហៃ, ចិន)៖ សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) ឆ្នាំ២០២៦ បានបើកជាផ្លូវការហើយនាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ នៅទីក្រុងសៀងហៃ ប្រទេសចិន។ ពិធីបើកសន្និសីទនេះ ប្រព្រឹត្តទៅក្រោមអធិបតីរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមេដឹកនាំនៃបណ្តាប្រទេសនានា និងអង្គការអន្តរជាតិដទៃទៀត។

សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World Artificial Intelligence Conference ឬ WAIC) គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំ និងសំខាន់បំផុតមួយ ដែលផ្តោតលើការរីកចម្រើន បច្ចេកវិទ្យា និងនិន្នាការចុងក្រោយបំផុតនៃបញ្ញាសិប្បនិម្មិត (AI) នៅលើពិភពលោក។

ព្រឹត្តិការណ៍នេះ តែងមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសនានាលើពិភពលោក អ្នក​ជំនាញ និងអ្នកវិទ្យាសាស្ត្រល្បីៗ ដើម្បី​ចែករំលែកការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងទស្សន​វិស័យ​អនាគតនៃបច្ចេកវិទ្យា AI។ បន្ថែមពីលើនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើន ក៏នឹង​យកឱកាសនេះដាក់បង្ហាញ និងដាក់តាំងពិព័រណ៍នូវផលិតផល ឧបករណ៍ ព្រមទាំង​ដំណោះ​ស្រាយ AI ថ្មីៗបំផុតរបស់ពួកគេ។

ថ្នាក់ដឹកនាំ និងអ្នកកំណត់គោលនយោបាយ គោលនយោបាយជាច្រើន នឹងពិភាក្សា​អំពី​អភិ​បាលកិច្ច សីលធម៌ និងការប្រើប្រាស់ AI ឱ្យមានសុវត្ថិភាព និងទំនួលខុសត្រូវ។

សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ត្រូវបានបង្កើតឡើងជាលើកដំបូងនៅឆ្នាំ២០១៨។ ព្រឹត្តិ​ការណ៍នេះ ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងនៅទីក្រុងស៊ាងហៃ (Shanghai) ប្រទេស​ចិន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏ធំមួយរបស់ពិភពលោក។

សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ត្រូវបានធ្វើឡើងក្រោមមូល​បទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះ​ត្រចង់»។ ក្នុងពិធីបើកនាព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ។

សូមបញ្ជាក់ថា សន្និសីទនេះ ធ្វើឡើងដើម្បីកសាងវេទិកាសហប្រតិបត្តិការ និងការផ្លាស់ប្តូរគំនិត​កម្រិតខ្ពស់​មួយនៅលើពិភពលោក ក្នុងគោលបំណងជំរុញការអភិវឌ្ឍបច្ចេកវិទ្យា AI ឱ្យមាន​ការរួម​បញ្ចូល​គ្នាជាមួយសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងការស្វែងរកដំណោះស្រាយរួមចំពោះ​បញ្ហា​ប្រឈមនានាដែលកើតចេញពីការប្រើប្រាស់ AI។

សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក បានក្លាយជាស្ពានចម្លងដ៏សំខាន់មួយក្នុងការ​តភ្ជាប់​អ្នក​វិទ្យាសាស្ត្រ សហគ្រិន និងអ្នកនយោបាយមកពីគ្រប់ទិសទី ដើម្បីរួមគ្នាកំណត់ទិសដៅ​អនា​គត​នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

សន្និសីទឆ្នាំ២០២៦នេះ ត្រូវបានគេរំពឹងថា មានអ្នកចូលរួមសរុបជាង ៣៥០,០០០នាក់ ព្រម​ទាំងមានក្រុមហ៊ុនចូលរួមដាក់តាំងពិព័រណ៍ជាង ១,១០០ក្រុមហ៊ុន ដែលបង្ហាញពីភាព​ជោគ​ជ័យនៃព្រឹត្តិការណ៍នេះ ក្នុងនាមជាវេទិកាសម្រាប់ផ្លាស់ប្តូរគំនិត និងកិច្ចសហប្រតិបត្តិ​ការអន្តរ​ជាតិ​លើវិស័យ AI៕