* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកបណ្ឌិត ដៀប សុផល៖ វៀតណាម ធ្លាប់បានសម្តែងការដឹងគុណកម្ពុជា ចំពោះការជួយដល់ការបង្រួបបង្រួមទឹកដី (Video inside)

17-07-2026 11:59

(ភ្នំពេញ)៖ លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានបញ្ជាក់ឆ្លើយតបទៅ លោកបណ្ឌិត មាស នី ថា វៀតណាមពិតជាធ្លាប់បានសម្តែងការដឹងគុណកម្ពុជា ចំពោះការជួយដល់ការបង្រួបបង្រួមទឹកដីរបស់ខ្លួន។

ការឆ្លើយតបបែបនេះរបស់ លោកបណ្ឌិត ដៀប សុផល បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី « តើអ្វីដែលជាសេណារីយ៉ូ ធ្វើឱ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់នាពេលបច្ចុប្បន្ន»? ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត ដៀប សុផល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបទៅបណ្ឌិតមាសនីបន្តិច បណ្ឌិត មាស នី ថា វៀតណាម មិនដែលដឹងគុណយើងអស់ពេលយូរទម្រាំវៀតណាម ហាមាត់ដឹងគុណ ដឹងគុណនៅពេលណា គឺនៅក្នុងខួប ៤០ឆ្នាំនៃថ្ងៃដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឆ្លងទៅវៀតណាម ដើម្បីបង្កើតកងទ័ព ហើយនៅពេលនោះ នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើសុរន្ទកថា នៅកោះថ្មតែម្ដង ហើយបន្ទាប់ពីវៀតណាមដឹងគុណ មិនដឹងពួកយើងចាប់អារម្មណ៍អត់បណ្ដាញសារព័ត៌មាន ជាពិសេស Fresh News មួយម៉ោងចាក់ម្ដងៗ ព្រោះអីយើងចង់ឮដែរ»

លោកបណ្ឌិត ដៀប សុផល បានលើកឡើងថា ចំពោះការរំដោះទីក្រុងព្រៃនគរ កាលពីអតីតកាល មានអ្នកស្រាវជ្រាវអាមេរិកបានលើកឡើងថា វៀតណាមខាងជើងមិនអាចផ្ដួលរំលំទីក្រុងព្រៃនគរបានទេ ពីព្រោះគ្មានកាំភ្លើងធំគ្មានរថក្រោះ អញ្ចឹងការមានតែកងទ័ពថ្មើរជើងប៉ុណ្ណឹង មិនអាចវ៉ៃលុកចូលបានទេ ប៉ុន្តែគេដឹងថា មានការរៀបចំនៅពេលដែលចាប់ផ្ដើមប្រតិបត្តិការ ១ខែ២ខែមុន ស្រាប់តែរថក្រោះបើកចេញពីប្រទេសកម្ពុជាទៅ។ លោកចាត់ទុកថា ចំណុចនេះគឺជាការជួយមួយដ៏ធំរបស់ ដែលជួយរថក្រោះឲ្យលាក់នៅក្នុងប្រទេស សូម្បីតែភ្នាក់ងាររបស់វៀតណាមខាងត្បូង មិនអាចយកការបាន។

វៀតណាម ត្រូវបានបែងចែកជា២ប្រទេស គឺវៀតណាមខាងជើង និងវៀតណាមខាងត្បូង ក្រោយអំឡុងសង្គ្រាមឥណ្ឌូចិន លើកទី១ ឆ្នាំ១៩៤៩ គ្រាដែលពិភពលោកទទួលរងឥទ្ធិពលសង្គ្រាមត្រជាក់ ក្នុងនោះបារាំងក្រោមការគាំទ្រពីសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតបង្កើតវៀតណាមខាងត្បូង ដោយដាក់ឱ្យស្ថិតនៅក្រោមការដឹកនាំរបស់ព្រះចៅបៅដាយ ដែលជាអតីតអធិរាជ្យនគរអាណាម។ ក្រោមការជួយពីកម្ពុជា និងឡាវ វៀតណាមខាងជើងបានធ្វើសង្គ្រាមយកឈ្នះវៀតណាមខាងត្បូង ដែលមានអាមេរិកនៅពីក្រោយខ្នង និងបង្រួបបង្រួមវៀតណាមទាំងពីរឡើងវិញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥៕