* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកស្រី អាំង សុជាតា ខូយរីដា ចុះជួបសំណេះសំណាល និងផ្តល់ការអប់រំសុខភាព ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ នៅស្រុកបាកាន

17-07-2026 12:35

(ពោធិ៍សាត់)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពមាតា និងទារក ក៏ដូចជាសុខភាពសាធារណៈ, លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ការអប់រំសុខភាព ដល់ក្រុមគោលដៅងាយរងគ្រោះក្នុងស្រុកបាកាន រួមមាន៖ ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន១២នាក់។

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅមណ្ឌលសុខភាពស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ដោយមានការចូលរួមពី លោក ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ រួមជាមួយក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោកស្រី អាំង សុជាតា ខូយ រីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតស្រឡាញ់ជាទីបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន និងបងប្អូនអ្នកផ្ទុកមេរោគអេដស៍ ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកស្រីបានគូសបញ្ជាក់ថា ការចុះមកជួបជុំគ្នានៅពេលនេះ មិនត្រឹមតែដើម្បីផ្តល់ជាអំណោយមនុស្សធម៌បន្តិចបន្តួចសម្រាប់សម្រាលការលំបាកក្នុងជីវភាពប៉ុណ្ណោះទេ ប៉ុន្តែគោលដៅសំខាន់បំផុតគឺការផ្តល់ចំណេះដឹង ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងដល់ស្ត្រីជាមាតា និងសហគមន៍ អំពីអនាម័យជាជំនាញរបស់ម្តាយ ព្រោះសុខភាពមាតា និងកុមារ គឺជាគ្រឹះដ៏សំខាន់ ក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាព សម្រាប់សង្គមជាតិ។

លោកស្រី អាំង សុជាតា ខូយ រីដា បានសង្កត់ធ្ងន់លើការអនុវត្ត “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” ដើម្បីការពារជំងឺរាគ គ្រុនចាញ់ គ្រុនឈាម និងជំងឺពោះវៀនផ្សេងៗ, ត្រូវពិនិត្យផ្ទៃពោះយ៉ាងតិច ៤ដង, ទទួលទានអាហារមានជីវជាតិ និងសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ, ត្រូវបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់អាយុ ៦ខែ និងបន្តដល់អាយុ ២ឆ្នាំ រួមជាមួយអាហារបន្ថែម ព្រមទាំងចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន និងកែប្រែទម្លាប់រស់នៅ តាមរយៈការកាត់បន្ថយស្ករ អំបិល ខ្លាញ់ ឈប់ជក់បារី និងគ្រឿងស្រវឹង ព្រមទាំងហាត់ប្រាណឱ្យបានទៀងទាត់។

លោកស្រី អាំង សុជាតា ខូយ រីដា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែទាំសុខភាពមាតា និងទារក តាមរយៈការពិនិត្យផ្ទៃពោះជាទៀងទាត់ និងការសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដោយឆ្មបជំនាញ។ ក្រៅពីនេះ លោកស្រី ក៏បានផ្តល់ការណែនាំ និងការអប់រំយ៉ាងយកចិត្តទុកដាក់ ដល់អ្នកផ្ទុកមេរោគអេដស៍ ដោយលើកទឹកចិត្តឱ្យពួកគាត់មានភាពក្លាហានក្នុងការរស់នៅ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីលើកកម្ពស់គុណភាពជីវិត។

ក្នុងឱកាសនោះ ស្ត្រី និងអ្នកចូលរួមក៏បានយល់ដឹងបន្ថែម ពីតួនាទីរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ក្នុងការដឹកនាំសកម្មភាពឆ្លើយតបបញ្ហាសុខភាពស្ត្រី កុមារ និងមេរោគអេដស៍នៅកម្ពុជា។

ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភ ក្រុមការងារបានផ្តល់អំណោយមនុស្សធម៌ ដល់ស្ត្រីចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបានមុង១ សារ៉ុង២ កន្សែងពោះគោ២ ឈុតកូនង៉ា២កំប្លេ សាប៊ូ១ថង់ ម្សៅកូនង៉ា១កំប៉ុង និងថវិកា៥ម៉ឺនរៀល និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត (សារ៉ុង១ ក្រមា១ មុង១ ភួយ១) និងថវិកា៥ម៉ឺនរៀល។ លើសពីនេះ ក៏មានការឧបត្ថម្ភថវិកា ជូនដល់ក្រុមគ្រូពេទ្យ និងយុវជនកាកបាទក្រហមផងដែរ៕