* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

World Cup 2026៖ ចំណុចសំខាន់២ គួរពិចារណា នៃជំនួបវគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងអេស្ប៉ាញ

17-07-2026 12:53

(បរទេស)៖ ជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 រវាងគោជល់អេស្ប៉ាញ និងម្ចាស់ការពារតំណែងជើងឯក ពពកសអាហ្សង់ទីន កាន់តែខិតជិតមកដល់មែនទែនហើយ ពោលគឺនៅរាត្រីម៉ោង ២រំលងអាធ្រាត្រឆ្លងចូលព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដាចុងសប្តាហ៍នេះតែម្តង (ម៉ោងនៅកម្ពុជា)។

មុនការប្រកួតដ៏ជក់ចិត្តដិតអារម្មណ៍ ដោយក្នុងរយៈពេល ៤ឆ្នាំ ទើបមានម្តងនេះ Fresh News សូមលើកយក ២ចំណុចសំខាន់ ទុកជាការពិចារណាផងដែរ ចំពោះក្រុមមកពី ២តំបន់ផ្សេងគ្នាមានដូចខាងក្រោម៖

ចំណុចសំខាន់ទី១-កត្តាភូមិសាស្រ្ត

World Cup 2026 លើកទី២៣ រៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើជាម្ចាស់ផ្ទះរួមគ្នា។ តំបន់អាមេរិកខាងជើងមួយនេះ (Concacaf) ជាទីតាំងអំណោយផលសម្រាប់ក្រុមមកពីតំបន់អាមេរិកឡាទីន (ខាងត្បូង) ពោលគឺរៀបចំ World Cup ៣លើកនៅទីនេះ មានតែប្រេស៊ីល និងអាហ្សង់ទីនប៉ុណ្ណោះ ដណ្តើមបានជើងឯក។

មិចស៊ិក ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងឆ្នាំ១៩៧០ ពេលដែលសាំប្រេស៊ីល ឈ្នះជើងឯក ក្រោយផ្តួលក្រុម នៅអឺរ៉ុប អ៉ីតាលី ៤-១ នៅវគ្គផ្តាច់ព្រ័ត្រ និងឆ្លងមកដល់ឆ្នាំ១៩៨៦ ជាពេលដែលមិចស៊ិករៀបចំ World Cup ជាលើកទី២ អាហ្សង់ទីនយកឈ្នះអាល្លឺម៉ង់ខាងលិច ៣-២ ដើម្បីឈ្នះពានពិភពលោកជាលើកទី២ របស់ពួកគេ។

លុះឈានមកដល់ឆ្នាំ១៩៩៤ សហរដ្ឋអាមេរិកទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ជាលើកដំបូង និងជំនាន់ទី១៥ សាំបាប្រេស៊ីល ក៏បានយកឈ្នះអាសូរីអ៉ីតាលីម្តងទៀតដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-២ ក្រោយពេលប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងស្មើគ្នា ០-០។

កត្តាភូមិសាស្រ្តនេះហើយ តើប្រិយមិត្តអាចនឹងគិតថា អាហ្សង់ទីនបានកំពុងមានប្រៀប និងក្នុងនាមចាស់វស្សាផងដែរ ក្នុងការឈានមកដល់វគ្គផ្តាច់ព្រ័ត្រ World Cup។ ប្រសិនបើពួកគេអាចការពារតំណែងជើងឯកបានសម្រេចពិតមែន នោះពួកគេនឹងបំបែកកំណត់ត្រាចាស់របស់អ៉ីតាលី ដែលឈ្នះ World Cup ២សម័យកាលជាប់កាលឆ្នាំ១៩៣៤-៣៨ និងប្រេស៊ីល កាលឆ្នាំ១៩៥៨-៦២។ អាហ្សង់ទីន កំពុងព្យាយាមឈ្នះ World Cup គម្រប់លើកទី៤ ដើម្បីតាមស្មើកំណត់ត្រាអាល្លឺម៉ង់ និងអ៉ីតាលី។

World Cup ដែលរៀបចំនៅទ្វីបអាស៊ី ២លើក ពោលគឺនៅកូរ៉េខាងត្បូង និងជប៉ុនរួមគ្នាកាលឆ្នាំ២០០២ ប្រេស៊ីលដណ្តើមបានជើងឯក និងឆ្នាំ២០២២ នៅប្រទេសកាតា គឺអាហ្សង់ទីនជាម្ចាស់ជើងឯក សុទ្ធតែក្រុមមកពីអាមេរិកឡាទីនដូចគ្នាផងដែរ។

ចំណុចសំខាន់ទី២-កត្តាយុទ្ធសាស្រ្ត

នេះជាលើកទី២ ប៉ុណ្ណោះដែលអេស្ប៉ាញឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ក្រោយពេលធ្វើបានសម្រេចលើកដំបូង កាលឆ្នាំ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូង។ ការឈានមកដល់វគ្គដណ្តើមពានលើកនេះ ក៏មិនខុសគ្នាប៉ុន្មានឡើយ កាលពី ១៦ឆ្នាំមុន ពោលគឺគ្រូបង្វឹកប្រើប្រាស់តែកីឡាករក្នុងស្រុក និងជាពិសេសពីក្លិប FC Barcelona តែម្តង។

ចង្វាក់ ១ប៉ះខ្លីៗហ៊ានលេង Tiki taka ប្រធានក្រុមអាហ្សង់ទីន Lionel Messi និងទាំងខ្សែការពារអ្នកមានបុណ្យតែងតែប្រើប្រាស់បានជោគជ័យកន្លងមក អ៉ីចឹងទេ ខ្សែការពារអេស្ប៉ាញអាចដឹងពីទម្រង់លេងរបស់ Messi ក៏ថាបាន។

អេស្ប៉ាញ ម្ចាស់ជើងឯកពានអឺរ៉ុប UEFA Euro 2024 គ្មានតួឯកទេ ហើយ Lamine Yamal រឹតតែមិនមែន ព្រោះ ៨ប្រកួតនៅ World Cup 2026 ទើបរកបាន ១គ្រាប់នៅឡើយ នៅពេលគូប្រជែងអាហ្សង់ទីន ដែលជាម្ចាស់ជើងឯក Copa America 2024 មានប្រធានក្រុម Messi ជាម៉ាស៊ីនផលិតគ្រាប់ និងបង្កើតឱកាសទៀតផង។

ចំណុចគួរពិចារណា និងបានកើតឡើងហើយ អេស្ប៉ាញបានទម្លាក់បច្ចខែលព័រទុយហ្គាល់ ដែលមាន Ronaldo និងមាន់គកបារាំង ដោយមាន Mbappe និង Dembele ចេញពី World Cup 2026 ដែលសុទ្ធសឹងកីឡាករធ្លាប់លេង នៅ ប្រទេសអេស្ប៉ាញដូចគ្នា។

តើបងប្អូនប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះ ២ចំណុចខាងលើនេះ តើអាហ្សង់ទីននៅតែបន្តធ្វើបាន ឬក៏អេស្ប៉ាញ អាចកែប្រែប្រវត្តិសាស្រ្តច្រំដែលនេះបាន?