* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខណ្ឌឫស្សីកែវ បំភ្លឺអំពីដំណោះស្រាយបញ្ហាដីធ្លីរបស់ក្រុមគ្រួសារលោក ព្រំ បូ ដើម្បីបញ្ចៀសការភ័ន្តច្រឡំពីសាធារណជន

17-07-2026 14:34

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានចេញ​បំភ្លឺករណីបញ្ហាដីធ្លីរបស់ក្រុមគ្រួសារលោក ព្រំ បូ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដើម្បីបញ្ចៀសការយល់ច្រឡំពីសាធារណជន និងអ្នកសារព័ត៌មាន។

ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីក្រុមគ្រួសារលោក ព្រំ បូ នៅតែបន្តចចេសរឹងរូសមិនសហការអនុវត្តតាមសេចក្តីជូនដំណឹងលើកទី៤ របស់រដ្ឋបាលខណ្ឌ ដែលតម្រូវឲ្យរុះរើសំណង់ចេញពីដីរបស់ប្រជាពលរដ្ឋផ្សេងទៀត។

រដ្ឋបាលខណ្ឌឫស្សីកែវបានកត់សម្គាល់ឃើញថា បន្ទាប់ពីរដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្តីជូនដំណឹងជាលើកទី៤ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ជម្រាបជូន លោក ព្រំ បូរ , លោកស្រី ព្រំ អូន និងលោកស្រី តាំង ហៃថាំង តម្រូវឱ្យរុះរើសំណង់ឃ្លាំង របងថ្ម និងសម្ភារផ្សេងៗចេញពីលើដីស្ថិតក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ទីតាំងដីដែលលោក លោកស្រីកំពុងគ្រប់គ្រងកាន់កាប់គឺជាដីរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀត មានសេចក្ដីសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញ តែមិនទាន់បានចូលកាន់កាប់ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមគ្រួសាររបស់ឈ្មោះ ព្រុំ បូ នៅតែបន្តចចេសរឹងរួសមិនសហការអនុវត្តតាមសេចក្តីជូនដំណឹងជាលើកទី៤ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ព្រមទាំងមានចេតនាញុះញង់បំផ្លើសបំភ្លៃការពិត និងបានផ្តល់ព័តមានមិនត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ដល់អ្នកសារព័តមានធ្វើអោយថ្នាក់ដឹកនាំ និងមហាជនទូទៅមានការយល់ច្រឡំ ចំពោះចំណាត់ការដោះស្រាយបញ្ហារបស់អាជ្ញាអធរខណ្ឌឫស្សីកែវ ដែលតែងតែតម្កល់ភាពយុត្តិធម៍ជូនគ្រប់ភាគីវិវាទ។

ដើម្បីបញ្ចៀសការយល់ច្រឡំ និងផ្តល់ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋផ្សេងទៀត ក៏ដូចជាអាជ្ញាធរដែនដីបំពេញភារកិច្ចការពារទ្រព្យសម្បត្តិរដ្ឋ រដ្ឋបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា បញ្ហាដីធ្លីរបស់ក្រុមគ្រួសារលោក ព្រំ បូ រួមមានលោក ព្រំ បូ, លោក ព្រំ ឡាង, លោកស្រី ព្រំ អូន និងលោកស្រី តាំង ហៃថាំង (ម្តាយក្មេកលោក ព្រំ បូ) ត្រូវបានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដោះស្រាយបញ្ចប់រួចរាល់ហើយ។ តាមរយៈសេចក្តីសម្រេចលេខ ០០៧/១៦ សសរ. អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ (ជំហាន៣) ក្រុមគ្រួសារនេះបានទទួលដីចំនួន ០៤ ឡូតិ៍ រួចហើយ គឺឡូតិ៍លេខ ៩, ១១ និង ១៣ ផ្លូវ ៥៩៨ ព្រមទាំងឡូតិ៍លេខ ១០ ផ្លូវ ១៧២១។

លើសពីនេះ សាលដីកាលេខ ៣១២(ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ របស់តុលាការកំពូល ក៏បានបែងចែកដីខាងលើជូនលោក-លោកស្រីរួចហើយ ដោយបង្គាប់ឲ្យលោក ព្រំ បូ ប្រគល់ដីទំហំ ២០ម៉ែត្រ គុណ ៦០ម៉ែត្រ (ស្មើ ២ ឡូតិ៍) ឲ្យទៅលោកស្រី ព្រំ អូន គឺឡូតិ៍លេខ ១៣ ផ្លូវ ៥៩៨ និងឡូតិ៍លេខ ១០ ផ្លូវ ១៧២១។ សាលដីកាស្ថាពរនេះក៏ត្រូវបានចុះអនុវត្តកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ រួចរាល់ផងដែរ។

រដ្ឋបាលខណ្ឌឫស្សីកែវ បានសង្កត់ធ្ងន់ថា ទោះបីជាមានដំណោះស្រាយច្បាស់លាស់ពីស្ថាប័នជាតិ និងតុលាការកំពូលក៏ដោយ លោក ព្រំ បូ នៅតែបន្តប្តឹងទាមទារដីជាច្រើនទៀត ដែលផ្ទុយពីសេចក្តីសម្រេចដែលមានស្រាប់។

ជាមួយគ្នានេះ លោកស្រី តាំង ហៃថាំង ក៏បានដាក់ពាក្យបណ្តឹងទប់ស្កាត់ការចុះបញ្ជីបណ្ណកម្មសិទ្ធិលើដីរបស់លោកស្រី ព្រំ អូន ដោយអះអាងថាមិនទាន់ទទួលបានចំណែកដីរបស់ខ្លួន។​ លោកស្រី តាំង ហៃថាំង បានបញ្ជាក់ក្នុងខ្លឹមសារបណ្តឹងថា «នៅក្នុងចំណែកដីទាំង ៤ឡូតិ៍ មានចំណែករបស់នាងខ្ញុំ ព្រោះអាជ្ញាធរដកហូតដីរបស់នាងខ្ញុំ ដោយប្រាប់ថាប្រគល់ដី៤ឡូតិ៍ តាមរយៈគ្រួសារឈ្មោះ ព្រំ បូ ជាអ្នកទទួលរួចហើយ ដូចមានក្នុងសេចក្តីសម្រេចលេខ ០០៧/១៦ សសរ. អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែជាក់ស្តែងនាងខ្ញុំពុំទាន់ទទួលបានដីចំណុចណាមួយនៅឡើយ ហើយប្រឈមនឹងការរឹបអូសដីរបស់នាងខ្ញុំថែមទៀតផង»។​

​យោងតាមលិខិតមួយទៀត របស់រដ្ឋបាលខណ្ឌឫស្សីកែវ ​បានចេញសេចក្តីជូនដំណឹងមួយទៅកាន់លោក ជួន សុជា និងភរិយា ឈ្មោះ ឡាយ ឈុនឡេង ដែលរស់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីតម្រូវឲ្យរុះរើសំណង់រោងដែកប្រកស័ង្កសី បង្គន់ របងស័ង្កសី និងសម្ភារៈផ្សេងៗ ដែលបានសាងសង់ដោយខុសច្បាប់ផងដែរ។

រដ្ឋបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា សំណង់ទាំងនេះ ត្រូវបានរកឃើញថាបានរំលោភលើដីឡូត៍លេខ ១៣ ដែលជាកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិ និងលើដីឡូត៍លេខ ១១ ដែលជាដីបម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ទីតាំងសំណង់ខុសច្បាប់នេះ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ផ្លូវលេខ១៧១៧ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​៕