* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលនៃការចូលរួមមហាសន្និបាត អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) សភាអឺរ៉ុប

17-07-2026 14:51

(ភ្នំពេញ)៖ មហាសន្និបាតអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ត្រូវបានរៀបចំឡើងនៅសភាអឺរ៉ុប នៅទីក្រុងប្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយសហការជាមួយគណបក្សប្រជាជនអឺរ៉ុប (EPP) និងមានការចូលរួមពីសមាជិកសភាអឺរ៉ុប តំណាងគណបក្សសមាជិក CDI-IDC និងស្ថាប័នស្រាវជ្រាវមកពីអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន និងមានការផ្ញើសារពិសេសពីលោកស្រី Roberta Metsola ប្រធានសហភាពអឺរ៉ុប និងលោក Manfred Weber ប្រធានគណបក្សប្រជាជនអឺរ៉ុប។

កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ បរិវត្តកម្មបច្ចេកវិទ្យាឌីជីថល និងអនាគតន ប្រជាធិបតេយ្យ ស្ថានភាពក្រោយសង្គ្រាមនៅអ៊ុយក្រែន វិបត្តិនៅមជ្ឈិមបូព៌ា បញ្ហាប្រឈមចំពោះ ប្រជាធិបតេយ្យនៅតំបន់ផ្សេងៗ និងការពង្រឹងចលនាប្រជាធិបតេយ្យនិយមកណ្តាលនៅលើពិភពលោក។

អង្គប្រជុំជឿជាក់ថា គុណតម្លៃប្រជាធិបតេយ្យនិយមកណ្ដាលដែលយកផលប្រយោជន៍ប្រជាជន និងសិទ្ធិ មនុស្សជាស្នូល គឺជាគុណតម្លៃសកល ហើយអង្គការ CDI-IDC នឹងបន្តដើរតួនាទីជាវេទិកា តភ្ជាប់គណបក្ស ជាសមាជិក ក្នុងការស្វែងរកដៃគូ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សាមគ្គីភាព ពង្រីកប្រជាធិបតេយ្យ និយមកណ្ដាល និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅថ្នាក់តំបន់ និងសកល។

ក្នុងនាមអនុប្រធានអង្គការ CDI-IDC តំណាងគណបក្សប្រជាជនកម្ពុជា បានជម្រាបជូនមហាសន្និបាត អំពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលប៉ះពាល់ដល់សន្តិភាព និងសន្តិសុខតំបន់ គំរាមកំហែងសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ ជាពិសេសបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០,០០០នាក់ភៀសខ្លួន ក្នុងនោះជនភៀសសឹកជាង ២០,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសហគមន៍របស់ខ្លួនវិញនៅឡើយ ដោយសារយោធាថៃបន្តកាន់កាប់តំបន់ទាំងនោះដោយខុសច្បាប់។

លោកក៏បានលើកឡើងអំពីការបំផ្លិចបំផ្លាញដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌ វប្បធម៌ដោយយោធាថៃ ជាពិសេសប្រាសាទព្រះវិហារដែលជាបេតិកណ្ឌវប្បធម៌ពិភពលោក ដ៏មានតម្លៃសម្រាប់មនុស្សជាតិ និងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ឆេង គីមឡុង អនុប្រធានគណៈទាក់ទងការបរទេស បានថ្លែងអំណរគុណចំពោះអង្គការ CDI-IDC ដែលបានអនុម័តសេចក្ដីសម្រេចចិត្តស្ដីពីការដោះស្រាយវិវាទ ព្រំដែនកម្ពុជា-ថៃ តាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ ក្នុងមហាសន្និបាត CDI-IDC នៅ ប្រទេសប្រេស៊ីល កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ព្រមទាំងស្វាគមន៍ការគាំទ្រចំពោះការស្តារទំនុកចិត្ត និងប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃ ការអំពាវនាវឱ្យដកកងទ័ពចេញពីតំបន់ព្រំដែនភ្លាមៗ ការជំរុញ ការផ្សះផ្សា ការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក និងការបោសសំអាតកាកសំណល់សង្គ្រាម ដើម្បីការពារសុខុមាលភាពសង្គម សេដ្ឋកិច្ច និងសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ។

មុនមហាសន្និបាតនេះ កិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ CDI-IDC ក៏បានគាំទ្រសារជាថ្មីចំពោះយន្តការការទូត Track II ជាមធ្យោបាយ បំពេញបន្ថែមដ៏សំខាន់ដល់ការទូតផ្លូវការ ដើម្បីស្តារទំនុកចិត្តរវាងកម្ពុជា និងថៃ ជំរុញការសន្ទនាប្រកបដោយ ស្ថាបនា និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។

លោក Andres Pastrana ប្រធានអង្គការ CDI-IDC បានថ្លែងគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្វែងរកសន្តិភាពដោយឈរលើគោលការណ៍ដោះស្រាយជម្លោះដោយការទូត និងគោរពច្បាប់អន្ដរជាតិ ហើយលោក និងថ្នាក់ដឹកនាំអង្គការ CDI-IDC ក៏បានប្ដេជ្ញាបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី៕