* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកសន្ដិបណ្ឌិត នេត សាវឿន លើកទឹកចិត្តអង្គការ Transform Cambodia បន្ដធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាល ជំរុញការកសាងធនធានមនុស្សនៅកម្ពុជា ពិសេសជួយដល់កុមារក្រីក្រ និងងាយរងគ្រោះ

17-07-2026 15:07

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី២០ឆ្នាំ អង្គការ Transform Cambodia ដែលបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សដ៏រឹងមាំ និងចូលរួមជួយកែប្រែអនាគតកុមារកម្ពុជាជាច្រើននាក់។

តាមរយៈរបាយការណ៍របស់ អង្គការ Transform Cambodia (ត្រេនស្វម ខេមបូឌា) បច្ចុប្បន្ននេះ មានកុមារ និងយុវជនដែលកំពុងសិក្សា ក្រោមការមើលថែរបស់អង្គការជាក់ស្ដែង មានចំនួន២,៤២៧នាក់ ដែល អង្គការ ត្រេនស្វម ខេមបូឌា បាននិងកំពុងធ្វើការបណ្តុះបណ្តាល ភាសាអង់គ្លេស កុំព្យូទ័រ ជំនាញដឹកនាំ និងបំណិនជីវិតជាច្រើនទៀត ព្រមទាំងអប់រំកុមារ និងយុវជនឲ្យក្លាយជាសិស្សល្អ មនុស្សល្អ កូនល្អ និងពលរដ្ឋល្អ ដែលជាមូលធនដ៏រឹងមាំសម្រាប់ សង្គមជាតិ។

សកម្មភាពនេះ គឺជាស្មារតីចូលរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការកសាងក្តីសង្ឃឹម និងក្តីស្រមៃ សម្រាប់អនាគតរបស់កុមារ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅតាមសហគមន៍គំនរសំរាម និងតាមតំបន់នានា ដែលអ្នកទាំងអស់នោះធ្លាប់តែបាក់ទឹកចិត្ត និងរស់នៅដោយគ្មានក្តីស្រមៃ និងក្តីសង្ឃឹម ប៉ុន្តែផ្ទុយទៅវិញ តាមរយៈឆន្ទៈតស៊ូមោះមុតអស់រយៈពេលជាច្រើនឆ្នាំ ពួកគេភាគច្រើន បានក្លាយជាធនធានដ៏មានសក្តានុពលក្នុងសង្គម ដែលជាទំពាំងស្នងឫស្សី ដ៏សំខាន់បំផុតដែលប្រទេសជាតិមិនអាចខ្វះបាន។ ជាក់ស្ដែង កុមារដែលទទួលបានការបណ្តុះបណ្តាលអប់រំពី អង្គការ ត្រេនស្វម ខេមបូឌា នាពេលកន្លងមក អ្នកខ្លះបានក្លាយជាគណនេយ្យករ ស្ថាបត្យករ វិស្វករ គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត មេធាវី និងគ្រូបង្រៀន ជាដើម។

ក្នុងនាម សម្តេចធិបតីនាយករដ្ឋមន្ដ្រី លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកទឹកចិត្តដល់ អង្គការ ត្រេនស្វម ខេមបូឌា បន្តធ្វើជាដៃគូដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាល ក្នុងការបន្តប្រតិបត្តិការ ដ៏មានសារៈសំខាន់នេះ សម្រាប់ជួយជំរុញការកសាង ធនធានមនុស្សនៅកម្ពុជា តាមរយៈការពង្រឹង និងពង្រីកវិសាលភាព នៃការជួយជ្រោមជ្រែង តាមលទ្ធភាពដែលអាចធ្វើទៅបានដល់កុមារ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដើម្បីផ្តល់ក្តីសង្ឃឹម និងក្តីស្រមៃសម្រាប់អនាគតរបស់ពួកគេ។

លោកសន្ដិបណ្ឌិត នេត សាវឿន ក៏អំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសបន្តជួយឧបត្ថម្ភគាំទ្រ ទាំងធនធាន ថវិកា និងសម្ភារៈ ដល់អង្គការដើម្បីបន្តចូលរួមបេសកកម្មរបស់ខ្លួនឲ្យដំណើរការ បានល្អប្រសើរ និងទទួលបានជោគជ័យបន្ថែមទៀត។ លោកបានណែនាំអាជ្ញាធរមូលដ្ឋាននៅតាមទីតាំងសាខាអង្គការទាំងអស់ ត្រូវយកចិត្តទុកដាក់ និងបង្កលក្ខណៈផ្សេងៗ ជាពិសេសបញ្ហាសន្តិសុខ សុវត្ថិភាពសិស្សានុសិស្ស និងត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយជុំវិញបរិវេណ ជៀសវាងដាច់ខាតកុំឲ្យមានការប្រព្រឹត្ត អំពើអបាយមុខ និងការសេពគ្រឿងញៀន។

ជាមួយគ្នានេះ លោកបានជំរុញក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តផ្តល់កិច្ចសហការជាប់ប្រចាំ ដល់អង្គការ ជាដៃគូនានា រួមទាំង អង្គការ ត្រេនស្វម ខេមបូឌា នេះផងដែរ ដើម្បី បង្កលក្ខណៈគាំទ្រ សម្របសម្រួលដល់បេសកកម្មអប់រំ និងមនុស្សធម៌នានា សម្រាប់វិស័យអប់រំនៅកម្ពុជា។ ចំពោះសិស្ស និស្សិត ត្រូវខិតខំរៀនសូត្រ ដើម្បីសម្រេចបាននូវ «ក្តីស្រមៃ និងក្តីសង្ឃឹម» ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី នាយករដ្ឋមន្ដ្រី៖ «ក្តីស្រមៃ គឺដាក់ទិសដៅដែលយើងចង់ទៅ ហើយក្តីសង្ឃឹម គឺជាអ្វីដែលជំរុញទឹកចិត្តឲ្យសម្រេចនូវក្តីស្រមៃ»។ ត្រូវខិតខំរៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងត្រូវធ្វើ ខ្លួនជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គម ដើម្បីយកចំណេះដឹងទាំងនេះ ទៅកសាង អនាគតខ្លួនឯង គ្រួសារ និងរួមចំណែកកសាងមាតុភូមិយើង។

មួយវិញទៀត ចំពោះអ្នកដែលបានបញ្ចប់ការសិក្សា តាមរយៈការជួយគាំទ្ររបស់អង្គការនេះ និងទទួលបានអាជីពការងាររួចហើយនោះ សូមចំណាយពេលដែលខ្លួនមាន តបស្នងជូនដល់អង្គការ តាមរយៈការបង្រៀនដោយស្ម័គ្រចិត្តក្តី ឬការបរិច្ចាគធនធានក្ដី ពីព្រោះអង្គការនេះបានប្រែក្លាយជីវិតប្អូនៗ ក្មួយៗ ឲ្យទទួលបានជោគជ័យត្រចះត្រចង់ មកដល់សព្វថ្ងៃនេះ ដូច្នេះភាពកតញ្ញុតាធម៌ គឺជាកត្តាសំខាន់បំផុតសម្រាប់សង្គមកម្ពុជា ហើយប្អូនៗ ក្មួយៗ ត្រូវចាំថា ការចូលរួមចំណែកជួយអង្គការវិញ មិនមែនសម្រាប់ត អង្គការ ត្រេនស្វម ខេមបូឌា នោះទេ ពោលគឺជាការជួយអនាគតកុមារក្រីក្រ និងងាយរងគ្រោះ ជាច្រើនដូចដែលប្អូនៗ និងក្មួយៗធ្លាប់ស្ថិតក្នុងសភាពនោះផងដែរ៕