* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តតាកែវ ចុះពិនិត្យគម្រោងស្ថាបនាផ្លូវក្រវាត់បឹងតាកែវ ប្រវែង១៨គីឡូម៉ែត្រ

17-07-2026 15:31

(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី​ សំណាង នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងដូនកែវ ចុះពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ គម្រោងសាងសង់ផ្លូវក្រវាត់ជុំវិញបឹងតាកែវ ដែលមានប្រវែងសរុប១៨គីឡូម៉ែត្រ ព្រមទាំងពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។

នៅក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងជំរុញដល់មន្ត្រីជំនាញ នៃមន្ទីរពាក់ព័ន្ធ ពិសេសក្រុមហ៊ុនទទួលការសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត លើស្តង់ដារបច្ចេកទេស ធានាឲ្យបាននូវគុណភាពសំណង់រឹងមាំ ប្រើប្រាស់បានយូរអង្វែង និងបញ្ចប់គម្រោងទៅតាមផែនការដែលបានកំណត់។

បើតាមលោកអភិបាលខេត្តតាកែវ, គម្រោងអភិវឌ្ឍន៍បឹងតាកែវនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកគម្រោងអភិវឌ្ឍន៍គម្រូមួយ ដែលបណ្ដាលខេត្តនានា ត្រូវយកគម្រូតាមព្រោះគម្រោងអភិវឌ្ឍន៍នេះ មានផ្ទៃបឹងនៅចំកណ្ដាលទីរួមខេត្ត។

លោក វ៉ី សំណាង បានចាត់ទុកគម្រោងអភិវឌ្ឍន៍ផ្លូវក្រវាត់បឹងតាកែវនេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលមិនត្រឹមតែជួយកាត់ បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនភាពងាយ ស្រួលក្នុងការតភ្ជាប់ទំនាក់ទំនងរវាងតំបន់នានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវសក្ដានុពលថ្មីៗ សម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការទាក់ ទាញការវិនិយោគទុនមកក្នុងខេត្តផងដែរ៕