* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការងារអាទិភាពចំនួនបី ត្រូវធ្វើរួមគ្នា ដើម្បីអនាគតដ៏ប្រសើររបស់បញ្ញាសិប្បនិម្មិត (Video inside)

17-07-2026 15:47

(សៀងហៃ, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានលើកឡើងថា មានការងារអាទិភាពចំនួន៣ ទាមទារឱ្យបណ្តា ប្រទេសនានាធ្វើការរួមគ្នា ដើម្បីអនាគតដ៏ប្រសើររបស់បញ្ញាសិប្បនិម្មិត (AI)។

នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ សន្និសីទពិភពលោកស្តីពីបញ្ញា​សិប្បនិម្មិត (AI) ត្រូវបានបើកជាផ្លូវការនៅទីក្រុងសៀងហៃ ប្រទេសចិន។ ពិធីបើកសន្និសីទនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ស៊ី ជីនពីង ប្រធានា​ធិប​​តីចិន។ សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ត្រូវបានធ្វើឡើង​ក្រោម​មូល​បទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគត​កាន់​តែត្រចះ​ត្រចង់»។ ក្នុងពិធីបើកសន្និសីទពិភពលោកនេះ មានការអញ្ជើញចូល​រួម​​ថ្នាក់ដឹកនាំប្រទេសនានា និងអង្គការអន្តរជាតិ ព្រមទាំងអ្នកកំណត់គោល​នយោ​បាយជាច្រើនរូប។

ក្នុងសុន្ទរកថាគន្លឹះបើកសន្និសីទពិភពលោកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់ទិសដៅអនាគត ត្រូវធ្វើលើការងារ​អាទិភាពជាក់​ស្ដែងចំនួនបី ដើម្បីតម្រង់ទិសដៅនៃសកម្មភាពរួម។ ការងារអាទិភាពទាំង៣នោះរួមមាន៖

ទី១៖ ត្រូវភ្ជិតគម្លាតឌីជីថល ដោយធានាថា ប្រទេសកំពុងអភិវឌ្ឍមាន​លទ្ធ​ភាពយ៉ាងពេញលេញ និងសមធម៌ក្នុងការចាប់យកបច្ចេកវិទ្យា AI, ព្រម​ទាំង​មានហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឧបករណ៍មូលដ្ឋាន ដើម្បីធានាថា គ្មាន​ប្រទេសណាមួយត្រូវបានទុកចោលនៅក្នុងយុគសម័យ AI នេះឡើយ។

ទី២៖ ត្រូវវិនិយោគយ៉ាងខ្លាំងក្លាលើមូលធនមនុស្ស។ តាមរយៈ​ការផ្ដោត​លើ​ការអប់រំជំនាញឯកទេស,​ ការលើកកម្ពស់អក្ខរកម្មឌីជីថល, ការជំរុញ​កិច្ច​សហប្រតិបត្តិការស្រាវជ្រាវឆ្លងដែន និង ការអភិវឌ្ឍបុគ្គលមានទេព​កោសល្យ​ផ្នែក AI, នឹងអាចពូនជ្រំធនធានមនុស្សប្រកបដោយគុណភាព ដែលជា​មូល​ដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់នវានុវត្តន៍ AI ប្រកបដោយការទទួល​ខុស​ត្រូវ និងបរិយាបន្ន។

ទី៣៖ ត្រូវកសាងក្របខ័ណ្ឌអភិបាលកិច្ច ប្រកបដោយសុភនិច្ឆ័យ, បរិយា​បន្ន, ភាពបត់បែន និងភាពទុកចិត្តបាន។ យន្តការច្បាប់របស់យើងត្រូវឆ្លើយ​តប​ទៅនឹងពិពិធភាពនៃតម្រូវការសេដ្ឋកិច្ចរបស់សង្គមនីមួយៗ។ ក្របខ័ណ្ឌ​ទាំង​នេះ ត្រូវតែការពារសិទ្ធិជាមូលដ្ឋាន, ធានាបាននូវការប្រើប្រាស់ AI ប្រកប​ដោយ​ក្រមសីលធម៌ និងពង្រឹងទំនុកចិត្តសាធារណៈ តែក៏មិនបង្កជាឧបសគ្គ​ដល់​​ស្មារតីនៃនវានុវត្តន៍បច្ចេកវិទ្យានោះទេ។

ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីដំបូងលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក, សម្តេចមហាបវរធិបតី បានថ្លែងថា កម្ពុជា​ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ត​កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយចិន និងដៃ​គូ​អន្តរជាតិទាំងអស់ ដើម្បីរួមគ្នា​ជំរុញ​អនាគតនៃ AI ប្រកបដោយនវានុវត្តន៍, បរិយាបន្ន, សុវត្ថិភាព និងការ​គោរព​យ៉ាងម៉ឹងម៉ាត់ចំពោះអធិបតេយ្យជាតិ។

សម្តេចមហាបវរធិបតី បន្ថែមថា តាម​រយៈភាពជាដៃគូដ៏​ស្មោះត្រង់, ការកសាង​ទំនុកចិត្ត, ការប្រកាន់ខ្ជាប់នូវ​ក្រមសីលធម៌ និងកិច្ចសហប្រតិបត្តិការ​ជាក់​ស្ដែង ប្រទេសទាំងអស់ត្រូវរួមគ្នា​ធានាឱ្យ​បាន​ថា AI នឹងក្លាយជាកម្លាំង​ចលករដ៏មានឥទ្ធិពល ដើម្បីសម្រេចបាន​នូវ​វិបុល​ភាព​រួម និងការកសាងអនាគត​ដ៏ត្រចះត្រចង់សម្រាប់មនុស្ស​ជាតិទាំង​អស់​គ្នា៕