* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថាន សហការជាមួយដៃគូពាក់ព័ន្ធជំរុញសកម្មភាព ដើម្បីលើកកម្ពស់ ភាពស្អាត និងភាពបៃតង នៅតាមសហគមន៍មូលដ្ឋាន

17-07-2026 16:11

(ពោធិ៍សាត់)៖ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីដាំកូនឈើចំនួន៥០០ដើម នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង។

លោក អ៊ុយ សុធាវី អភិបាលរងខេត្តពោធិ៍សាត់ បានឱ្យដឹងថា កម្មវិធីនាថ្ងៃនេះ ពិតជាមានសារៈប្រយោជន៍ ជំរុញឱ្យមានការចូលរួមដើម្បីភាពស្អាត និងភាពបៃតង នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។

លោកបានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញសកម្មភាពដាំដើមឈើ ដើម្បីពង្រីកគម្របព្រៃឈើ ហើយក្នុងនោះដែរខេត្តពោធិ៍សាត់បាន កំពុងគាំទ្រជំរុញភាពស្អាត ភាពបៃតងដល់គ្រប់មូលដ្ឋាន។

លោកស្រី DEMI MORJARIA ប្រធានផ្នែកទំនាក់ទំនង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើឡើងអំពីការសហការជាមួយក្រសួងបរិស្ថាន ដើម្បីរៀបចំឱ្យមានកម្មវិធី ជំរុញសកម្មភាពលើកកម្ពស់ការយល់ដឹង ដើម្បីលើកកម្ពស់ការអនុវត្តភាពស្អាត ភាពបៃតង នៅតាមសហគមន៍មូលដ្ឋាន។ សកម្មភាពដាំដើមឈើនៅតំបន់សហគមន៍ការពារធម្មជាតិភូមិទំព័រនឹងជំរុញឱ្យ មានការទទួលខុសត្រូវផ្នែកបរិស្ថានកាន់តែច្រើន ក្នុងចំណោមសិស្សានុសិស្ស យុវជន សហគមន៍មូលដ្ឋាន និងអ្នកចូលរួមទាំងអស់។

ក្នុងឱកាសនោះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការចូលរួមសហការនិងគាំទ្រ របស់អ្នកពាក់ព័ន្ធទាំងអស់ នៅថ្ងៃនេះ បង្ហាញការយល់ច្បាស់ និងទទួលស្គាល់ពីសារៈសំខាន់នៃភាពស្អាត ភាពបៃតងទាំងនៅតាមផ្លូវទីសាធារណៈ នៅតាមលំនៅឋាន សហគមន៍ និងតំបន់ការពារធម្មជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការចូលរួមគាំទ្រការដាំដើមឈើ នៅថ្ងៃនេះ បង្ហាញការចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្តរបស់គ្រួសារបរិស្ថាន និងសារធារណជនទាំងអស់ មិនត្រឹមតែស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ជោគជ័យមួយនៃការអភិវឌ្ឍសហគមន៍នៅកម្ពុជា។

លោកបានបន្ថែមថា ការដាំដើមឈើ និងការស្តារព្រៃឈើឡើងវិញ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្រូបយកឧស្ម័នផ្ទះកញ្ចក់ បង្កើតខែលការពារធម្មជាតិ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លើសពីនេះ គម្រោងនេះមិនត្រឹមតែជួយដល់ប្រព័ន្ធអេកូឡូស៊ីនោះទេ ប៉ុន្តែថែមទាំងជួយបង្កើតតំបន់លំហែបៃតង និងទាក់ទាញទេសចរណ៍ ដើម្បីបង្កើនប្រាក់ចំណូលផ្ទាល់ ដល់ប្រជាសហគមន៍មូលដ្ឋាន។ «កម្មវិធីថ្ងៃនេះឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ចូលរួម ក្នុងការការពារសម្បត្តិ បេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដូចជាព្រៃឈើ សត្វព្រៃ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនចំណូលជីវភាពរបស់សហគមន៍៕