* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ទីរព័ត៌មានខេត្តកែប បន្តយុទ្ធនាការអប់រំទប់ស្កាត់ព័ត៌មានក្លែងក្លាយ ពង្រឹងការយល់ដឹង ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ចំការដូង នៅស្រុកដំណាក់ចង្អើរ

17-07-2026 16:20

(កែប)៖ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីអក្ខរកម្មព័ត៌មាន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយការទទួលខុសត្រូវ មន្ទីរព័ត៌មានខេត្តកែប បានបន្តរៀបចំ យុទ្ធនាការផ្សព្វផ្សាយអប់រំការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប និងខេត្តកំពត និងមានការអញ្ជើញចូលរួមពី លោក សុខ រស់ អភិបាលរងខេត្ត តំណាង លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប លោក​ ងួន​ ច័ន្ទ​សុជាតា​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កែប​ លោក​ រស់​ ឧត្ដុង្គ​ ប្រធាន​មន្ទីរ​ព័ត៌មាន​ តំណាង​រដ្ឋ​បាល​ស្រុក​ដំណាក់​ចង្អេីរ​ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង ៩០០នាក់។

ក្នុងឱកាសនោះ លោក សុខ រស់ អភិបាលរងខេត្តកែប បានលើកឡើងថា យុវជនគឺជាទំពាំងស្នងឫស្សី និងជាកម្លាំងសំខាន់ក្នុងសង្គមឌីជីថល នៅពេលប្រព័ន្ធព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម កំពុងរីកចម្រើន យុវជនត្រូវចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និងមិនត្រូវចែករំលែកព័ត៌មាន ដែលមិនទាន់បានផ្ទៀងផ្ទាតនោះទេ។

លោកអភិបាលរង ក៏បានអំពាវនាវដល់សិស្សានុសិស្ស ឱ្យយកចំណេះដឹង ដែលទទួលបានពីយុទ្ធនាការនេះ ទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ ដើម្បីរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងកសាងសង្គមព័ត៌មាន ដែលមានគុណភាព អាចជឿទុកចិត្តបាន។

លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថល និងបណ្ដាញសង្គម បានធ្វើឱ្យការទទួល និងចែករំលែកព័ត៌មានកាន់តែងាយស្រួល ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានការរីករាលដាលនៃព័ត៌មានក្លែងក្លាយជាច្រើន ដែលអាចបង្កផលប៉ះពាល់ដល់បុគ្គល និងសង្គម ប្រសិនបើអ្នកប្រើប្រាស់ខ្វះការពិចារណា។

លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា មនុស្សម្នាក់ៗ អាចក្លាយជាអ្នកផលិត និងផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម បានយ៉ាងងាយស្រួល ប៉ុន្តែ Facebook, TikTok និង YouTube មិនមែនជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការនោះទេ ដូច្នេះ អ្នកប្រើប្រាស់ ត្រូវចេះពិនិត្យ ផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿ ឬចែករំលែកបន្ត ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត។

លោកបន្តទៀតថា ការលើកកម្ពស់អក្ខរកម្មព័ត៌មាន អក្ខរកម្ម​ប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល គឺជាមូលដ្ឋានសំខាន់ក្នុងការបណ្តុះយុវជនឱ្យមានសមត្ថភាពគិត វិភាគ និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ ដើម្បីក្លាយជាពលរដ្ឋឌីជីថលដែលមានចំណេះដឹង និងសីលធម៌។

សូមរំលឹកថា យុទ្ធនាការផ្សព្វផ្សាយអប់រំ ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២ នេះ គឺជាកម្មវិធី ដែលមន្ទីរព័ត៌មានខេត្តកែប ត្រូវបានអនុវត្តជាបន្តបន្ទាប់ នៅតាមវិទ្យាល័យនានា ក្នុងភូមិសាស្ត្រខេត្តកែប ដោយវិទ្យាល័យ ហ៊ុន សែន ចំការដូង គឺជាទីតាំងអនុវត្ត លើកទី២ បន្ទាប់ពីយុទ្ធនាការលើកទី១ បានរៀបចំដោយជោគជ័យនៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស មន្ទីរព័ត៌មានខេត្តកែប នឹងបន្តអនុវត្តយុទ្ធនាការនេះ នៅតាមវិទ្យាល័យផ្សេងៗទៀតក្នុងខេត្ត ដើម្បីឱ្យយុវជនកាន់តែមានភាពយល់ដឹង​ និងសមត្ថភាពក្នុងការសម្គាល់ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ៕