* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់៖ កម្ពុជាប្ដេជ្ញាបន្ដសហការជាមួយចិន ក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Video inside)

17-07-2026 22:45

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានលើកឡើងថា ក្នុងជំនួបជាមួយមេដឹកនាំចិន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ដសហការជាមួយរដ្ឋាភិបាលចិន ក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ការឲ្យដឹងពីសំណាក់លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានបង្ហាញអំពីលទ្ធផល នៃការបំពេញទស្សនកិច្ចការងាររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងជំនួបជាមួយមេដឹកនាំចិន កម្ពុជាប្ដេជ្ញាថានឹងបន្ដសហការជាមួយចិន ក្នុងការបង្ក្រាប និងបោសសម្អាត​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រឹងទំនុកចិត្ត ជាពិសេសរវាងប្រជាជនកម្ពុជា និងប្រជាជនចិន»

ក្រៅពីការប្ដេជ្ញាចិត្តបង្ក្រាបបទល្មើសនេះ ក្នុងជំនួបជាមួយមេដឹកនាំចិន លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានអះអាងថា កម្ពុជា-ចិន ប្ដេជ្ញាបន្ដធ្វើការជាមួយគ្នាដើម្បីពង្រឹងជំនឿទុកចិត្តនយោបាយ ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ កម្ពុជា-ចិន ប្រកាសរួមគ្នាតម្លើងកិច្ចសន្ទនាយុទ្ធសាស្ដ្រ២បូក២ ពោលគឺរវាងរដ្ឋមន្ដ្រីការបរទេស និងរដ្ឋមន្ដ្រីការពារជាតិនៃប្រទេសទាំងពីរ ទៅជាកិច្ចសន្ទនាយុទ្ធសាស្ដ្រ៣បូក៣ ដោយបន្ថែមរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ (កម្ពុជា) និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខជាតិ (ចិន)។

បើតាមលោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ហ្សង់ ហ្វ្រង់ស្វ័រតាន់, កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការទំនាក់ទំនងរវាងគ្នា ក្នុងនាមជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ។ កម្ពុជា-ចិន ប្ដេជ្ញាបន្ដពង្រឹងទំនាក់ទំនងរវាងគ្នាឲ្យបានរឹងមាំថែមទៀត ដោយពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្ប​ូងពេជ្រ និងដោយបន្ដអនុវត្តជាក់ស្ដែងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ចិន បានចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាថា ជាអាទិភាពនៃការទូតរបស់ចិន រីឯកម្ពុជា ប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនតែមួយ៕