* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់៖ ទំនាក់ទំនងកម្ពុជា-ចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  មិនមែនកសាងឡើងជាសម្ព័ន្ធភាពយោធាឡើយ (Video inside)

17-07-2026 22:54

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់​ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន ក៏ដូចជាទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃ មិនដែលត្រូវបានកសាងឡើងជាសម្ព័ន្ធភាពយោធានោះឡើយ ហេតុនេះ ចិនអាចមកជំនួសកម្ពុជា ក្នុងការការពារអធិបតេយ្យភាពរបស់កម្ពុជានោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ លោកបានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹត្យ ដូច្នេះមិត្តភាពដែកថែបមិនមែនមានន័យថា ចិនត្រូវមកជំនួសកម្ពុជាការពារអធិបតេយ្យភាពរបស់កម្ពុជានោះទេ។ ការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ច និងទំនួលខុសត្រូវរបស់កម្ពុជាផ្ទាល់។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនគួរយល់ច្រលំនោះទេ រវាងសម្ព័ន្ធភាពយោធា និងដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ សូមពន្យល់បំភ្លឺថា ទំនាក់ទំនងកម្ពុជា-ចិន ក៏ដូចជាទំនាក់ទំនងកម្ពុជាជាមួយបណ្តាប្រទេសដទៃដែរ មិនដែលត្រូវបានកសាងឡើង ជាសម្ព័ន្ធភាពយោធម្តងណាឡើយ ។ ហេតុអ្វី? ពីរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា កំណត់ឱ្យប្រទេសយើងប្រកាន់ភ្ជាប់នូវគោលនយោបាយ អព្យាក្រឹត្យ ម្លោះហើយមិត្តភាពដែកថែប មិនមែនមានន័យថា ចិនត្រូវមកជំនួសកម្ពុជា ការពារអធិបតេយ្យភាពរបស់កម្ពុជា នោះទេ»

យ៉ាងនេះក្តី លោកលើកឡើងថា ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា និងជាមហាអំណាចតំបន់មួយដែលមានទំនួលខុសត្រូវខ្ពស់ ចិនតែងតែចង់ឱ្យតំបន់អាស៊ីបន្តអភិវឌ្ឍក្នុងស្ថិរភាព និងសុខសន្តិភាព។ ដូច្នេះហើយ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងបទឈប់បាញ់រវាងកម្ពុជា និងថៃ។

បន្ថែមពីនេះ ចិនបានផ្តល់ជំនួយមនុស្សធម៌ជាសម្ភារជូនជនភៀសសឹក និងជំនួយថវិកា ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារសង្គ្រាម។

ជារួម ចិនបានចូលរួមយ៉ាងសកម្មក្នុងការពង្រឹងសមត្ថភាពកម្ពុជាឱ្យកាន់តែរឹងមាំទៅមុខទៀត។ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានគូសបញ្ជាក់ថា ទាំងអស់នេះគឺជាអត្ថន័យពិតប្រាកដនៃមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល និងក្នុងយុគសម័យថ្មី៕