* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម មានបំណងរកឱកាសធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា

18-07-2026 09:01

(ភ្នំពេញ)៖ សមាគមអន្តរជាតិសៀងហៃសម្រាប់កិច្ច​សហប្រតិបត្តិការសហ​គ្រាស​ធុនតូច និងមធ្យម (SIAB) បង្ហាញបំណងស្វែងរកឱកាសក្នុងការធ្វើ​ធុរ​កិច្ច និងវិនិយោគនៅកម្ពុជា ដោយចាប់ដៃគូសហការជាមួយសហគ្រាស​ធុន​តូច និងមធ្យម (SMEs) នៅកម្ពុជា។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេស​ចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាត​ឱ្យលោក Qian Zhenhua ប្រធានសមាគមអន្តរជាតិសៀងហៃសម្រាប់​កិច្ច​សហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) ដឹកនាំគណៈប្រតិភូ ដែលមានការចូលរួមពីក្រុមហ៊ុន Sinopec (China) និងសមាគម​សហ​ព័ន្ធ​ជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកប្រធានសមាគមបានជម្រាបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីការទុកចិត្តរបស់វិនិយោគិន និងប្រជាជនចិនទៅលើការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះសក្តានុពលរបស់កម្ពុជា ជាពិសេសកម្លាំងពលកម្មវ័យក្មេង ដែលប្រកប​ដោយថាមវន្ត និងសមត្ថភាព។

លោកប្រធានសមាគម ក៏បានជម្រាបអំពីបំណងរបស់ក្រុមហ៊ុន Sinopec (China) ក្នុង​ការស្វែងរកឱកាសធុរកិច្ច​ និងវិនិយោគ​ ក៏ដូចជាផែនការ​របស់​សមាគម និងក្រុមហ៊ុន ក្នុងការចាប់ដៃគូសហការជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា លើវិស័យសេដ្ឋកិច្ចថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជី​ថល (Digital Economy), ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធ​ជាដើម។ ទន្ទឹមនេះ សមាគម និងក្រុមហ៊ុនក៏មានផែនការរៀបចំដំណើរ​ទស្សន​កិច្ច​ធុរកិច្ច (Business Visit) របស់សហគ្រាសចិនមកកាន់កម្ពុជានាពេល​ខាង​មុខផងដែរ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះ​បំណងរបស់សមាគម និងក្រុមហ៊ុន ដែលបានបង្ហាញចំណាប់អារម្មណ៍​ក្នុងការស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​នៅកម្ពុជា និងការចាប់​យក​ដៃគូសហប្រតិបត្តិការជាមួយ SMEs កម្ពុជា។

សម្តេចមហាបវរធិបតី បានគូស​បញ្ជាក់ថា វិស័យ SMEs នេះ​ ពិតជាមាន​សារៈ​សំខាន់ និងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព ក្នុងការ​ចូល​រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតការងារជូន​ប្រជាពល​រដ្ឋ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បាននិងកំពុងជំរុញ និងលើកទឹក​ចិត្ត​ដល់ SMEs ក្នុងការផលិតផលិតផលគាំទ្រក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវ​ការ​ទីផ្សារ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យសមាគម និងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាជួបពិភាក្សាការងារ​ជា​មួយ​ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលម្អិត និងចាប់យកកាលានុវត្តភាព​វិនិយោគ​ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា៕