* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភ្ជាប់ទំនាក់ទំនងរវាងកសិករនាំមុខនៃខ្សែច្រវាក់តម្លៃមាន់ស្រែ នៅខេត្តត្បូងឃ្មុំ

18-07-2026 09:19

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភ្ជាប់ទំនាក់ទំនងរវាងកសិករនាំមុខនៃខ្សែច្រវាក់តម្លៃមាន់ស្រែ នៅកសិដ្ឋានមាន់ស្រែរបស់កសិករនាំមុខឈ្មោះ ទ្រី សុកខឿន ដែលស្ថិតនៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

វេទិកាដែលត្រូវបានរៀបចំ និងដំណើរការដោយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT) ដែលជាយន្តការមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ ត្រូវបានចូលរួមដោយសិក្ខាកាមសរុបចំនួន ១០៣នាក់ ក្នុងនោះមានស្រ្តី ២៨នាក់។ អ្នកចូលរួមទាំងនោះ រួមមានប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ទីប្រឹក្សានៃកម្មវិធី ASPIRE-AT និងគម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA project) មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងកសិករនាំមុខនៃខ្សែច្រវាក់តម្លៃមាន់ស្រែ។

វេទិកានេះ មានគោលបំណងផ្តល់ឱកាសជូនកសិករនាំមុខ ឬកសិករឆ្នើម ក្នុងការផ្លាស់ប្តូរមេរៀន និងបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក អំពីការចិញ្ចឹម និងលក់មាន់ស្រែ ព្រមទាំងរួមគ្នាកំណត់ដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដូចជាការកែច្នៃចំណីមាន់ដោយប្រើប្រាស់វត្ថុធាតុដើមដែលអាចរកបាននៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយការប្រើប្រាស់ចំណីសម្រេច និងការរៀបចំផែនការផលិតកម្មឱ្យឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារជាដើម។

លើសពីនេះ វេទិកាក៏ផ្តោតលើការជំរុញបង្កើនសមត្ថភាពរបស់កសិករនាំមុខក្នុងការផ្ទេរចំណេះដឹង ការបញ្ជ្រាបយេនឌ័រ ការគាំពារសង្គម បរិស្ថាន និងអាកាសធាតុ និងការបញ្ចូលប្រើប្រាស់បច្ចេកវិទ្យាដែលប្រើប្រាស់ថាមពលព្រះអាទិត្យ ព្រមទាំងចងក្រងនូវមេរៀន បទពិសោធន៍ និងបច្ចេកទេសល្អៗ ដើម្បីផ្សព្វផ្សាយ និងពង្រីកការអនុវត្តជូនសមាជិកផ្សេងទៀតនៃសហគមន៍កសិកម្ម។

នៅក្នុងពិធីបើក លោក មាស ពិសិដ្ឋ បានលើកឡើងអំពីសភាពការណ៍រួមនៃវិស័យកសិកម្ម គោលនយោបាយ និងយុទ្ធសាស្ត្រថ្មីៗរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម សារៈសំខាន់នៃកិច្ចសហការរបស់គ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃ ដើម្បីធ្វើឱ្យផលិតផលកសិកម្មកម្ពុជាមានផលិតភាព គុណភាព និងបរិមាណស្របនឹងតម្រូវការរបស់ទីផ្សារក្នុងស្រុក និងទីផ្សារបរទេស ពោលគឺលក់បានច្រើន ហើយទាំងអស់គ្នាទទួលបានផលចំណេញប្រកបដោយសមធម៌។

លោក ក៏បានណែនាំឱ្យអ្នកចូលរួមយកចិត្តទុកដាក់ស្តាប់ និងពិភាក្សាឱ្យបានសកម្មដើម្បីជាប្រយោជន៍សម្រាប់ខ្លួនផ្ទាល់ សមាជិកផ្សេងទៀតនៃសហគមន៍កសិកម្ម ឬអ្នកភូមិស្រុករបស់ខ្លួនដែលជាអ្នកចិញ្ចឹម និងលក់មាន់ស្រែ ព្រមទាំងរួមចំណែកអភិវឌ្ឍវិស័យកសិកម្មជាតិ ជាពិសេសគឺធ្វើឱ្យមានស្បៀងអាហារកាន់តែសម្បូរ កាន់តែមានគុណភាពល្អ និងមានតម្លៃសមរម្យ សម្រាប់អ្នកទិញយកទៅបរិភោគ។

កម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្រថវិកា និងបច្ចេកទេស ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC)៕