* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូត លើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧  ដើម្បីលើកកម្ពស់ ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល

18-07-2026 09:39

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីនដំណឹង ជម្រាបជូនដល់សាធារណជន សិស្សានុសិស្ស និងនិស្សិតឱ្យបានដឹងថា ក្រសួងនឹងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើ ស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”) ដើម្បីលើកកម្ពស់ ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងបង្កើន កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាសផងដែរ។

សម្រាប់កម្មវិធីនេះផ្តល់ឱកាសដល់សិស្សានុសិស្ស និងនិស្សិតកម្ពុជា ក្នុងការអនុវត្តជាក់ស្តែងលើការសរសេរកូដក្នុង Simulator សម្រាប់ការបញ្ជារ៉ូបូតនៅក្នុងស្ថានីយលំហអាកាសអន្តរជាតិ (International Space Station “ISS”) ដើម្បីពង្រឹងជំនាញដោះស្រាយបញ្ហា ការគិតវិភាគ ការធ្វើការជាក្រុម និង ការចូលរួមកសាងសមត្ថភាពដែលពាក់ព័ន្ធនឹងវិស័យលំហអាកាស ព្រមទាំងបង្កើនបណ្តាញទំនាក់ទំនងថ្នាក់ជាតិនិង អន្តរជាតិ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងឲ្យដឹងថា កម្មវិធីប្រកួតប្រជែងនេះនឹងបែងចែកចេញជា ២កម្រិតគឺ៖
កម្រិតដំបូង៖ សម្រាប់សិស្សនៅវិទ្យាល័យអាយុក្រោម១៦ឆ្នាំ
កម្រិតមធ្យម៖ សម្រាប់សិស្សវិទ្យាល័យឬនិស្សិតមហាវិទ្យាល័យ ដែលមានចំណេះដឹងក្នុងការសរសេរកូដ ដោយមិនកំណត់អាយុ។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើសរួមមាន៖

* ត្រូវមានសញ្ជាតិខ្មែរ (ស្ត្រីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ)ត្រូវចុះឈ្មោះជាក្រុម ដោយមានសមាជិកចំនួន ៣-៦នាក់/ក្រុម

* ត្រូវបំពេញព័ត៌មាន និងទម្រង់បែបបទចូលរួមប្រកួតឱ្យបានត្រឹមត្រូវ និងពេញលេញជាសិស្ស ឬនិស្សិតដែលមានចំណាប់អារម្មណ៍លើវិទ្យាសាស្ត្រលំហអាកាស រ៉ូបូត ការសរសេរកូដ ឬបច្ចេកវិទ្យាថ្មីៗ និងអាចប្រើប្រាស់ភាសា Python ឬ C++ បាន

* ត្រូវចូលរួមការបណ្តុះបណ្តាល ឬការណែនាំ និងស្វ័យសិក្សាលើឯកសារដែលកម្មវិធីផ្តល់ជូនត្រូវគោរព និងអនុវត្តតាមលក្ខខណ្ឌនៃការប្រកួត។

២. អត្ថប្រយោជន៍នៃកម្មវិធី
* ទទួលបានចំណេះដឹង និងបទពិសោធថ្មីៗផ្នែកសរសេរកូដ និងវិទ្យាសាស្ត្រលំហអាកាស
* ទទួលបានការបណ្តុះបណ្តាល និងការណែនាំពីអ្នកជំនាញ
* បង្កើនសមត្ថភាពការងារជាក្រុម ការគិតវិភាគ និងការដោះស្រាយបញ្ហា
* បង្កើតបណ្តាញទំនាក់ទំនងជាមួយសិស្ស និស្សិត និងអ្នកជំនាញពីបណ្តាប្រទេសផ្សេងៗ
* ក្រុមសិស្សនិស្សិតដែលឈ្នះឬមានសមត្ថភាព មានឱកាសដើម្បីជ្រើសរើសជាតំណាងឱ្យកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ- ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ពី ក.ប.ទ. សម្រាប់ក្រុមជ័យលាភីទាំង ៣ក្រុម នៃកម្រិត នីមួយៗ ដូចខាងក្រោម៖

* សម្រាប់កម្រិតដំបូង
ក្រុមជ័យលាភីលេខ១ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៦លានរៀល
ក្រុមជ័យលាភីលេខ២ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៣លានរៀល
ក្រុមជ័យលាភីលេខ៣ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ១,៤លានរៀល។

* សម្រាប់កម្រិតមធ្យម
ក្រុមជ័យលាភីលេខ១ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៨លានរៀល ព្រមទាំង ឱកាសចូលរួមប្រកួតប្រជែង ថ្នាក់តំបន់នៅប្រទេសជប៉ុន
ក្រុមជ័យលាភីលេខ២ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៤លានរៀល
ក្រុមជ័យលាភីលេខ៣ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ២លានរៀល។

* ក្នុងករណីក្រុមតំណាងកម្ពុជាអាចជាប់ក្នុងលំដាប់ Top5 ក្នុងថ្នាក់តំបន់ នឹងទទួលបានការផ្តល់ ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមទៀត ចំនួន១២លានរៀល។

៣៖ កាលបរិច្ឆេទ និងនីតិវិធីនៃការជ្រើសរើស

* សិស្សានុសិស្ស និងនិស្សិត ដែលមានចំណាប់អារម្មណ៍ក្នុងការទទួលព័ត៌មានបន្ថែម អាចចុះឈ្មោះ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការ

* ក.ប.ទ. ដោយត្រូវចុះឈ្មោះតាម QR Code ត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦

* ក្រុមនីមួយៗ ដែលមានបំណងចូលរួមការប្រកួតប្រជែង ត្រូវដាក់ពាក្យតាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

* ក្រុមនីមួយៗត្រូវសរសេរកូដនិងដាក់ស្នើកូដរបស់ខ្លួន (Submit locally compiled code) ទៅក្នុង Simulator ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧។

* ក្រុមនីមួយៗដែលបានដាក់ស្នើកូដទៅក្នុង Simulator ត្រូវចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិក្នុង ប្រទេស នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីស្តាប់លទ្ធផល (Pre-recorded simulation results) និងទទួលបានការផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្រុមជ័យលាភី។

* ក្រុមជ័យលាភីលេខ១ នៃកម្រិតមធ្យម ត្រូវចូលរួមប្រកួតបន្តវគ្គផ្តាច់ព្រ័ត្រថ្នាក់តំបន់នៅកំឡុង ខែមិថុនា ឆ្នាំ២០២៧ នៅប្រទេសជប៉ុន
ព័ត៌មានបន្ថែមនឹងត្រូវជូនដំណឹងដល់អ្នកចុះឈ្មោះចូលរួមតាមរយៈអ៊ីមែល៕