* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យលោកគ្រូ អ្នកគ្រូ បញ្ជ្រាបការយល់ដឹងពីព័ត៌មានក្លែងក្លាយដល់សិស្សានុសិស្សជាប្រចាំ

18-07-2026 09:52

(ពោធិ៍សាត់)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យលោកគ្រូអ្នកគ្រូ បន្តពង្រឹងការអប់រំ និងបញ្ជ្រាបការយល់ដឹងអំពី «ព័ត៌មានក្លែងក្លាយ» ដល់សិស្សានុសិស្ស ដើម្បីពង្រឹងសមត្ថភាពនៃការត្រិះរិះពិចារណា មុននឹងសម្រេចចិត្តចែកចាយបន្តលើបណ្តាញសង្គម។

ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធ បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ឱ្យឆ្លៀតពេលរំឭកសិស្សានុសិស្សជារៀងរាល់ថ្ងៃ អំពីហានិភ័យនៃការចែករំលែកព័ត៌មានមិនពិត។

លើសពីនេះ លោក ទេព អស្នារិទ្ធ ក៏បានក្រើនរំឭកឱ្យមានការយកចិត្តទុកដាក់លើបញ្ហាសុខភាព និងការសិក្សារបស់សិស្ស ដែលអាចរងផលប៉ះពាល់ដោយសារការប្រើប្រាស់ទូរសព្ទលើសកម្រិត រួមទាំងហានិភ័យនៃការចាញ់បោកជនខិលខូចតាមបណ្តាញសង្គមផងដែរ។

លោក ទេព អស្នារិទ្ធ បានថ្លែងដូច្នេះថា៖ «សូមស្នើដល់លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតសិក្សា ចូលរួមអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី ២» តាមរយៈការអប់រំនៅក្នុងថ្នាក់រៀន។ ជាពិសេស ក្នុងពេលគោរពទង់ជាតិ លោកគ្រូ អ្នកគ្រូ ត្រូវឆ្លៀតពេល១ ទៅ ២នាទី ជាប្រចាំ ដើម្បីផ្សព្វផ្សាយចំណេះដឹងស្តីអំពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយនិងវិធានការបង្ការ ដល់សិស្សានុសិស្ស ឱ្យបានទៀងទាត់ដូចការទទួលទានអាហារបីពេល។ ទន្ទឹមនឹងនេះសាលារៀនគួរលើកទឹកចិត្តឱ្យសិស្សានុសិស្សឡើងធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការទទួល និងប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ជាពិសេសចូលរួមទប់ស្កាត់មិនឱ្យព័ត៌មានក្លែងក្លាយរីកសាយភាយក្នុងសហគមន៍»

លោក ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា ការអប់រំ និងការបញ្ជ្រាបការយល់ដឹងពីព័ត៌មានក្លែងក្លាយនេះ គឺស្របទៅនឹងគោលបំណងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម ចាប់តាំងពីថ្ងៃបើកយុទ្ធនាការថ្នាក់ជាតិ រហូតដល់ការអនុវត្តជាក់ស្តែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេស។

នាឱកាសនោះ លោកបានផ្តល់នូវិធានការការពារឈរលើគោលការណ៍ «៣កុំ ១ការពារ ដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ» ដោយណែនាំឱ្យសិស្សានុសិស្ស កុំទាន់ជឿ កុំទាន់ចែករំលែក និងកុំប្រហែស ព្រមទាំងចូលរួមការពារខ្លួនឯង ក្រុមគ្រួសារ និងសង្គម ពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ រហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦នេះ មន្ទីរព័ត៌មានរាជធានីខេត្តបានរៀបចំយុទ្ធនាការដោយបានចុះផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់វិទ្យាល័យ និងអនុវិទ្យាល័យចំនួន៣០ធំៗរួចមកហើយ។

សកម្មភាពនេះបានគ្របដណ្តប់លើរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនរួមមាន៖ ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, កំពត, កែប, កោះកុង, ពោធិ៍សាត់, កំពង់ធំ, កំពង់ចាម, សៀមរាប និងបាត់ដំបង។ ជាមួយគ្នានេះយុទ្ធនាការនឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយឱ្យបានគ្រប់រាជធានី-ខេត្តទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ នេះ៕