* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រុមហ៊ុន SF Holding  ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីក​ការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា (Video inside)

18-07-2026 10:02

(ភ្នំពេញ)៖ ក្រុមហ៊ុន SF Holding Co., Ltd. ដែលជាក្រុមហ៊ុនផ្តល់សេវា​កម្ម​ឡូ​ជីស្ទីក​ឈានមុខគេមួយនៅក្នុងប្រទេសចិន បានបង្ហាញចំណាប់​អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅ​ចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាត​ឱ្យលោក Mitchell Mao នាយកប្រតិបត្តិក្រុមហ៊ុន SF Holding Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិ បានជម្រាបសម្តេចមហាបវរធិបតីថា ក្រុម​ហ៊ុន SF Holding Co., Ltd. ជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទីកឈាន​មុខគេមួយនៅក្នុងប្រទេសចិន ដែលមានអាជីវកម្មស្នូលផ្តោតលើសេវា​ដឹក​ជញ្ជូន​រហ័ស និងទំនិញធុនធ្ងន់ (Express & Freight), ភស្តុភារកម្មខ្សែ​ច្រវាក់​ត្រជាក់ (Cold Chain Logistics), សេវាដឹកជញ្ជូនទាន់​ចិត្តក្នុង​ទីក្រុង (Intra-City On-Demand Delivery), រួមទាំងខ្សែច្រវាក់ផ្គត់ផ្គង់, និងសេវាកម្មលក្ខណៈអន្តរជាតិ (Supply Chain & International)។

លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក និងមានបំណងពង្រីកការវិនិយោគបន្ថែមមក​កាន់តំបន់​អាស៊ី​អាគ្នេយ៍។ ផ្អែកលើការសិក្សាស្រាវជ្រាវអំពីសមត្ថភាពភស្តុភារកម្មនៅកម្ពុជា រួម​ផ្សំនឹងការកើនឡើងជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ចិន-កម្ពុជា, ក្រុម​ហ៊ុន SF Holding មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាស​វិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ​របស់ក្រុមហ៊ុន SF Holding និងបានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន​ក្នុងការ​ស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជ​រដ្ឋា​ភិបាល​ក្នុងការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើការធ្វើឱ្យ​ប្រសើរឡើងនូវការតភ្ជាប់ (Connectivity) នៃបណ្តាញដឹកជញ្ជូន​ទាំងផ្លូវ​គោក, ផ្លូវអាកាស និងផ្លូវសមុទ្រ ទៅកាន់ប្រទេសជិតខាង និងក្នុងតំបន់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាល បាននិង​កំពុង​ស្ថាបនាផ្លូវល្បឿនលឿនបន្ថែម, ធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក និងកសាង​ព្រែក​ជីក ដើម្បីលើកកម្ពស់ និងគាំទ្រដល់វិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅ​កម្ពុជា​ឱ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន SF Holding បន្តទំនាក់​ទំនង និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់​បន្ថែម និងឈានទៅចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕