* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ចេញសេចក្ដីជូនដំណឹងដល់ម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែខ្នុរស្រស់ និងចម្ការខ្នុរ រួសរាន់ក្នុងការដាក់ពាក្យស្នើសុំចុះបញ្ជី សម្រាប់នាំចេញទៅកាន់ប្រទេសចិន

18-07-2026 11:31

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹងពីនីតិវិធីក្នុងការដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែខ្នុរស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិន។

យោងតាមខ្លឹមសារក្នុងសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ សូមជម្រាបជូនដល់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែខ្នុរស្រស់ និងចម្ការខ្នុរ ជ្រាបថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជា មានិតចិន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កន្លងទៅថ្មីៗនេះ។

អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ សូមអំពាវនាវដល់ម្ចាស់ចម្ការខ្មែរ សហគមន៍កសិកម្មខ្នុរ និងម្ចាស់រោងចក្រ កែច្នៃនិងវេចខ្ចប់ផ្លែខ្នុរស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់នាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែខ្នុរស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ (ដូចមានគំរូពាក្យស្នើសុំភ្ជាប់មកជាមួយសេចក្តីជូនដំណឹងនេះ)។

បន្ទាប់ពីទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នឹងចាត់មន្ត្រីជំនាញចុះណែនាំ និងវាយតម្លៃ ស្របតាមនីតិវិធីបច្ចេកទេសដូចមានកំណត់ក្នុងពិធីសារ។ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ គ្រោងនឹងបញ្ជូនបញ្ជីឈ្មោះ ចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែខ្នុរស្រស់ទៅកាន់ភាគីចិននៅអំឡុងខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជូន ភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរការចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែខ្នុរស្រស់នេះ សូមទាក់ទងមកកាន់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអង្គភាព សម្រាប់ជំរុញការនាំចេញ ជំនាញមានសមត្ថកិច្ចទទួលបន្ទុកការងារពាក់ព័ន្ធនឹងការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ផលិតផលដំណាំទៅកាន់ប្រទេសនានា រួមទាំងប្រទេសចិនផងដែរ តាមរយៈទូរស័ព្ទទំនាក់ទំនងលេខ ០៩២ ៦២២ ៦២១, ០១២ ៥៣៣ ៦៤៧, ០១២ ២២៤ ៨១៥ និង ០៧៧ ៤២៦ ៦០៨៕