* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក យឹម វិសិដ្ឋ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក កែវ រតនៈ ឧបត្ថម្ភដល់កងទ័ពជួរមុខ និងគ្រួសារកងទ័ព ១៥០គ្រួសារ នៅស្រុកភ្នំក្រវាញ

18-07-2026 11:35

(ពោធិ៍សាត់)៖ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ជូនដល់វីរៈកងទ័ពការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ និងគ្រួសារកងទ័ពនៃវរសេនាតូចអន្តរាគមន៍លេខ១៤២ ក្នុងស្រុកភ្នំក្រវាញ ចំនួន១៥០គ្រួសារ ដោយបានការចូលរួមពី លោក ផង់ សារិន ប្រធានក្រុមការងារចុះជួយឃុំព្រងិល ព្រមទាំងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

ក្នុងឱកាសនោះ លោក យឹម វិសិដ្ឋ បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់កងទ័ព និងគ្រួសារកងទ័ព ជាពិសេសក្នុងកាលៈទេសៈដែលកងទ័ពកំពុងបំពេញបេសកកម្មការពារអធិបតេយ្យភាពជាតិ។

លោកប្រធានក្រុមការងារបានសង្កត់ធ្ងន់ថា លោក កែវ រតនៈ បានដាក់ចេញនូវផែនការច្បាស់លាស់ ដល់ក្រុមការងារតាមបណ្តាស្រុក ឱ្យចុះជួបសួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ពឱ្យបានទៀងទាត់។ កន្លងមកការចុះជួប គឺធ្វើឡើង២ខែម្តង ឬ៥ដងក្នុងមួយឆ្នាំ ប៉ុន្តែនៅក្នុងអន្តរកាលនៃសង្គ្រាមឈ្លានពាន យើងបានសម្រេចបង្វែរពេលវេលាទាំងនោះ ដោយចុះជួបផ្ទាល់ដល់កម្លាំងនៅសមរភូមិមុខ ដើម្បីផ្តល់កម្លាំងចិត្ត និងក្តីកក់ក្តៅដល់វីរៈយុទ្ធជន។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ, លោក យឹម វិសិដ្ឋ បានគូសបញ្ជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវយន្តការដោះស្រាយដោយសន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីជៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដែលបង្កឱ្យមានការបាត់បង់អាយុជីវិតកងទ័ព និងពលរដ្ឋស្លូតត្រង់ទាំងសងខាង។ ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងក៏មិនអនុញ្ញាតឱ្យសត្រូវណាមួយមកលេបត្របាក់យកទឹកដីយើងបានជាដាច់ខាត។

ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក យឹម វិសិដ្ឋ ក៏បានអំពាវនាវដល់បងប្អូនកងទ័ព គ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមបន្តការជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសគឺការរក្សាបូរណភាពទឹកដី និងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។ លោកបានសង្កត់ធ្ងន់ថា ការរួបរួមគ្នា និងការជឿជាក់លើរាជរដ្ឋាភិបាល គឺជាកម្លាំងដ៏រឹងមាំបំផុតសម្រាប់ការពារជាតិមាតុភូមិ។

ក្រៅពីកិច្ចការងារជួយដល់កងទ័ព និងគ្រួសារកងទ័ព លោកបានបន្ថែមថា ក្រុមការងាររាជរដ្ឋាភិបាល ក៏បានចំណាយថវិកាជាច្រើនផងដែរ ក្នុងការជួយដល់រដ្ឋបាលខេត្ត និងជនភៀសសឹក ដើម្បីរួមចំណែកដោះស្រាយការលំបាកជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។

អំណោយដែលបានចែកជូនរួមមាន៖ សម្រាប់កងទ័ព និងគ្រួសារកងទ័ព (១៥០គ្រួសារ) ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ២យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ និងថវិកា១០ម៉ឺនរៀល។ សម្រាប់អង្គភាពវរសេនាតូចអន្តរាគមន៍លេខ១៤២ ទទួលបាន អង្ករ១តោន, មី៥០កេស, ទឹកត្រី៥០យួរ, ទឹកស៊ីអ៊ីវ៥០យួរ និងថវិកា១០លានរៀល។ សរុបចំណាយថវិកាទាំងអស់ ៥៩,៧០០,០០០រៀល។