* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កិច្ចសម្ភាសពីប្រទេសចិន! កម្ពុជាគ្រោងស្នើសុំចុះប្រាសាទបន្ទាយឆ្មារ ក្នុងបញ្ជីអង្គការយូណេស្កូ (Video inside)

18-07-2026 12:27

(កានស៊ូ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើសុំចុះប្រាសាទបន្ទាយឆ្មារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ នៅពេលខាងមុខនេះ។

នេះជាការបញ្ជាក់របស់លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ក្នុងឱកាសទស្សនកិច្ច នៅក្រុងតុនហ័ង ខេត្តកានស៊ូ ដើម្បីចូលរួមកិច្ចសន្ទនាស្តីពី «បេតិកភណ្ឌវប្បធម៌អាស៊ាននិងចិន» តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលបោះពុម្ពផ្សាយអន្តរជាតិចិន (China International Publishing Center – CIPC)។

ក្នុងនាមតំណាងកម្ពុជា លោកត្រូវបានអញ្ជើញថ្លែងបទបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលធ្វីន (Digital Twins) ដែលកំពុងប្រើប្រាស់សម្រាប់អភិរក្ស និងអភិវឌ្ឍ នៅប្រាសាទបន្ទាយឆ្មារ។

លោក អ៉ឹម សុខរិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា កំពុងតែរៀបចំស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ សម្រាប់ប្រាសាទបន្ទាយឆ្មារ។ ប្រការនេះតម្រូវឱ្យយើងបង្ហាញយ៉ាងច្បាស់នូវតម្លៃពិសេសរបស់ទីតាំងនេះ លើសពីអង្គរ និងបង្កើតប្រព័ន្ធអភិរក្ស និងគ្រប់គ្រងទីតាំងប្រកបដោយភាពច្នៃប្រឌិត និងរឹងមាំ»

ក្នុងឱកាសផ្តល់បទសម្ភាសផ្តាច់មុខដល់បណ្តាញព័ត៌មាន Fresh News លោក អ៉ឹម សុខរិទ្ធី បានឲ្យដឹងថា ប្រាសាទបន្ទាយឆ្មារ កំពុងត្រូវបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលធ្វីន (Digital Twins) ដែលជាបញ្ញាសិប្បនិមិ្មត (AI) សម្រាប់អភិរក្ស និងអភិវឌ្ឍ ដែលវាអាចជួយថតទីតាំងប្រាសាទដល់កម្រិតមីល្លីម៉ែត្រ និងប្រមូលទិន្នន័យត្រឹមតែប៉ុន្មាននាទី ខណៈបើពិនិត្យនឹងភ្នែកត្រូវចំណាយពេលដល់ទៅរាប់ថ្ងៃឯណោះ។

លោកបានបន្តថា មិនត្រឹមតែពន្លឿនឲ្យការថតប្រាសាទ និងយកទិន្នន័យ ក្នុងគោលដៅមិនត្រឹមតែចងក្រងឯកសារ និងថែរក្សាឯកសារនោះទេ តែគេអាចប្រើប្រាស់សម្រាប់បណ្តុះបណ្តាល ហើយថ្ងៃក្រោយអាចយកទៅផលិតជាកុន ឯកសារនានា និងល្បែង (Games) បានទៀតផង។

ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅ​ឃុំបន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ ​ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។ ប្រាសាទបន្ទាយឆ្មារ កសាងដោយព្រះបាទជ័យវម៌្មទេវ ទី៧ ដើម្បីឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម រាជកុមារ និងមេទ័ពខ្មែរចំនួន ៤នាក់ទៀត ដែលបានពលីជីវិតក្នុងសមរភូមិសង្គ្រាមជាមួយកងទ័ពចាម្ប៉ាឈ្លានពាន កាលពីចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៣។ ប្រាសាទបន្ទាយឆ្មារ សាងសង់តាមរចនាប័ទ្មបាយ័ន ដែលកំពូលប្រាសាទមានរូបព្រហ្មមុខបួន៕