* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស

18-07-2026 14:00

(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈ កម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រធានយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧ ។

ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីលោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្ស គ.២៧,លោកអនុប្រធានគណ:ប្រចាំការ, លោកសមាជិកគណៈប្រចាំការ, ជាថ្នាក់ដឹកនាំយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧ , សមាជិកយុវជនគណៈបក្សថ្នាក់កណ្តាល និងសមាជិក សមាជិកាយុវជនគណបក្សសរុបប្រមាណ ១៥៣ រូប។

ជាមួយគ្នានោះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា សមាជិកគណៈកម្មាធិការ កណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្ស គ.២៧ ក៏បានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនដល់សមាជិក សមាជិការ ជាយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧ ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកបក្ស ត្រូវតែមានស្មារតីបក្សនៅក្នុងខ្លួនជាប់ជាប្រចាំ មិនមែនមានស្មារតីបក្សនៅពេលពាក់អាវគណបក្សនោះទេ សុំឱ្យមានជារៀងរហូតនៅក្នុងខ្លួនរបស់យើងម្នាក់ ទើបក្លាយជាកោសិកា ជាឈាមជ័ររបស់បក្ស ក្នុងការបន្តវេនដឹកនាំគណបក្ស និងដឹកនាំជាតិទៅថ្ងៃអនាគត។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងក្នុងពិធីប្រកាសប្រធានយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧ ថាមន្ត្រីគណបក្សត្រូវព្យាយាមស្វែងយល់ សិក្សារៀនសូត្របន្ថែមពិសេសលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គោលនយោបាយ សេចក្តីសម្រេចនានា រួមទាំងប្រវត្តិសកម្មភាព ស្នាដៃ សមិទ្ធផល និងគុណនូប្បការៈ របស់គណបក្សចំពោះជាតិ និងប្រជាពលរដ្ឋ។ តែផ្ទុយទៅវិញបើយើងជាសមាជិកគណបក្ស ជាកោសិកាបក្ស មិនបានយល់ពីគោលបំណងរបស់គណបក្សនោះយើងនឹងមិនអាចចូលរួមដឹកនាំគណបក្ស និងដឹកនាំប្រទេសជាតិ ទៅថ្ងៃអនាគតបាននោះទេ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងថា៖ យើងទាំងអស់គ្នានៅទីនេះជាយុវជនគំរូ ដែលមានរចនាសម្ព័ន្ធចាត់តាំងត្រឹមត្រូវ ត្រូវតែស្វែងយល់ឱ្យច្បាស់អំពីរចនាសម្ព័ន្ធរបស់គណបក្ស សំដៅឈានទៅបង្កើនទាំងបរិមាណ និងគុណភាពសមាជិកគណបក្ស ដើម្បីឈ្នះឆ្នោត។

លោកណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកបក្សប្រជាជនកម្ពុជា អ្វីដែលត្រូវដឹងមុនគេ នោះគឺធម្មនុញ្ញរបស់បក្ស លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ដែលជាច្បាប់កំពូលរបស់បក្ស និងបានរំលេចយ៉ាងច្បាស់នៅក្នុងនោះគ្រប់ខ្លឹមសារទាំងអស់ ជាពិសេសតួនាទី ភារកិច្ចរបស់គណបក្ស។ ហើយមកដល់ឆ្នាំ២០២៦នេះ គណបក្សប្រជាជនកម្ពុជា មានអាយុ៧៥ឆ្នាំហើយ ចាប់ពីថ្ងៃបង្កើតគណបក្សថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ពោលពេញដោយបទពិសោធន៍ និងធនធានមនុស្សគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេស ដែលគ្មានគណបក្សនយោបាយណាអាចជំនួសបាននោះទេ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្ថែមថា ភាពចាស់ទុំខាងនយោបាយ និងភាពសម្បូរបែប ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសជាតិ គណបក្សប្រជាជនកម្ពុជា នៅតែជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រាល់ព្រឹត្តិការណ៍បោះឆ្នោតគ្រប់អាណត្តិជាដើម។ សមាជិកគណបក្សទាំងអស់ត្រូវប្រឹងប្រែងពន្យល់នូវប្រវត្តិនៃការតស៊ូ ដឹកនាំ និងស្នាដៃសមិទ្ធផលជាច្រើនឥតគណនា ដែលគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគណបក្សជាច្រើនរូប បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្តថា សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាចំបងក្នុងការកៀរគប្រជាពលរដ្ឋឱ្យងាកមក ចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែករក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជានិរន្តរ៍។ ឯកឧត្តមបណ្ឌិតក៏បានពាំនាំការសួរសុខទុក្ខ និងការនឹករម្លឹកពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧ ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំដល់យុវជនគណបក្ស ឱ្យលើកកម្ពស់ស្មារតីទទួលខុសត្រូវ បន្តចូលរួមអនុវត្តនូវកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពមានលក្ខណៈពេញលេញស្មោះត្រង់ និងការតាំងចិត្តខ្ពស់ តាមអភិក្រម «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល» ដែលជាការងារ ដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ជូនថា លោក ខៀវ ភារិទ្ធ ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចតែងតាំងជាយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧ និងលោកប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានចំនួន៦រូប ក៏ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចតែងតាំងជាយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងបានរៀបចំពិធីប្រកាសនាពេលនេះផងដែរ។