* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

យុវជនបង្ហាញការគាំទ្រយ៉ាងក្លៀវក្លាចំពោះយុទ្ធនាការដាំកូនឈើ ដើម្បីបរិស្ថានបៃតង (Video inside)

18-07-2026 14:21

(ពោធិ៍សាត់)៖ យុវជនកម្ពុជាជាច្រើនបាននិងកំពុងបង្ហាញការគាំទ្រយ៉ាងផុសផុល និងចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការដាំកូនឈើ ដែលរៀបចំឡើងដោយស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសហគមន៍នានា។ ការចូលរួមនេះបានឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវខ្ពស់របស់យុវជនចំពោះការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិ។

បើតាមយុវតី ផេង លីណា ជាសិស្សសិក្សានៅវិទ្យាល័យប្រម៉ោយ ស្រុកវាលវែង បានបង្ហាញការសប្បាយចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះយុទ្ធនាការដាំកូនឈើនៅក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន។ យុវតីរូបនេះយល់ច្បាស់ថា ព្រៃឈើ ជាអ្នកបង្កើតឧកស៉ីហ្សែនឱ្យភពផែនដី ព្រៃឈជាជម្រកសម្រាប់សត្វព្រៃ។ ព្រៃឈើជាចំណែកមួយដ៏សំខាន់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនានៅតំបន់នេះជាដើម។

ចំពោះយុវជន ឌួង ដាវលុយ បានបង្ហាញទស្សនយល់ឃើញស្រដៀងគ្នាថាព្រៃឈើ ជួយដល់ជីវិតមនុស្ស សត្វ និងភពផែនដី តាមរយៈការបញ្ចេញឧស្ម័យឧកស៉ីហ្សែន ជួយលើកម្ពស់ដល់បរិស្ថាន។

យុវជនរូបនេះ ក៏បានអំពាវនាវដល់ប្រជាជនពលរដ្ឋទាំងអស់ សូមរួមគ្នាដាំដើមឈើឱ្យមានច្រើនតាមអ្វីដែលអាចធ្វើទៅបាន ជាពិសេសសូមកុំកាប់បំផ្លាញព្រៃឈើឱ្យសោះ។

យុទ្ធនាការដាំកូនឈើនេះមានគោលបំណងសំខាន់ក្នុងការបង្កើនគម្របព្រៃឈើ កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើតបរិស្ថានរស់នៅប្រកបដោយផាសុកភាព។ យុវជនបានយល់ដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃដើមឈើ ដែលជាប្រភពអុកស៊ីសែន ជម្រកសត្វព្រៃ និងជាកត្តាដ៏សំខាន់ក្នុងការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី។ ពួកគេបានចំណាយពេលវេលា និងកម្លាំងកាយចិត្តចូលរួមដាំកូនឈើនៅតាមទីសាធារណៈ សាលារៀន វត្តអារាម និងតំបន់ដែលរងការបាត់បង់ព្រៃឈើ។

សកម្មភាពដ៏មានអត្ថន័យនេះមិនត្រឹមតែបានរួមចំណែកដល់ការបៃតងនៃភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញស្មារតីសាមគ្គីភាព និងការស្រឡាញ់ធម្មជាតិក្នុងចំណោមយុវជនផងដែរ។ ពួកគេបានក្លាយជាគំរូដ៏ល្អមួយសម្រាប់សង្គមទាំងមូល ក្នុងការចូលរួមថែរក្សា និងការពារធនធានធម្មជាតិ ដែលជាកេរដំណែលដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ ការប្តេជ្ញាចិត្តរបស់យុវជនក្នុងការចូលរួមយុទ្ធនាការដាំកូនឈើនេះ គឺជាសញ្ញាណដ៏វិជ្ជមានមួយដែលបង្ហាញថា កម្ពុជានឹងមានអនាគតបៃតង និងប្រកបដោយចីរភាព។

គួរឱ្យដឹងថា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន រួមសហការជាមួយរដ្ឋាបាលខេត្តពោធិ៍សាត់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងសិស្សានុសិស្ស នៅវិទ្យាល័យប្រម៉ោយ ស្រុកវាលវែង បានរៀបចំពិធីដាំកូនឈើចំនួន៥០០ដើម នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ៕