* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តមណ្ឌលគិរី ជំរុញឱ្យក្រុមហ៊ុន គិរីកាហ្វេ បង្កើនការប្រមូលទិញគ្រាប់កាហ្វេពីកសិករឱ្យអស់ពីលទ្ធភាព និងពង្រឹងខ្លួនឱ្យក្លាយជាប្រេនឆ្នើមតំណាងខេត្តមណ្ឌលគិរី

18-07-2026 14:28

(មណ្ឌលគិរី)៖ លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់តម្លៃខ្ពស់ចំពោះសក្តានុពលនៃការដាំដុះកាហ្វេនៅក្នុងខេត្ត។

ក្នុងនោះលោកអភិបាលខេត្ត បានជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យក្រុមហ៊ុន «គិរីកាហ្វេ» បង្កើនការប្រមូលទិញគ្រាប់កាហ្វេពី បងប្អូនប្រជាកសិករឱ្យអស់ពីលទ្ធភាព និងពង្រឹងខ្លួនឱ្យកាន់តែខ្លាំងក្លា ដើម្បីក្លាយជាប្រេន (Brand) សម្គាល់ផលិតផល តំណាងឱ្យខេត្តមណ្ឌលគិរី ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។

ការលើកឡើងរបស់លោក គង់ គឹមនី ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក នេត បញ្ញា អគ្គលេខាធិការសមាគមបណ្តាញកសិករតេជោ តំណាងលោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ រួមដំណើរដោយលោក ជិន ជ័យាបុត្រ ប្រធានក្រុមហ៊ុនគិរីកាហ្វេ និងជាប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យកាហ្វេ នៃសមាគមបណ្តាញកសិករតេជោ និងលោក មិត្ត ប៊ុន សមាជិកសមាគម។

ក្នុងជំនួបពិភាក្សានេះ ធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពី លោក សៀក មុន្នី អភិបាលនៃគណៈអភិបាលស្រុកអូរាំង និងលោក ប៊ូ សុភក្ដិ លេខាធិការសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី។

លោក គង់ គឹមនី បានថ្លែងឲ្យដឹងថា ដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ចំពោះវិស័យកាហ្វេប្រចាំតំបន់ សូមណែនាំឱ្យក្រុមហ៊ុន បង្កើនផ្ទៃដីដាំដុះ និងពង្រីកការប្រមូលទិញគ្រាប់កាហ្វេរ៉ូប៊ូស្តា (Robusta) ឱ្យបានកាន់តែច្រើនពី បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន តាមរយៈការសហការជិតស្និទ្ធជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីចូលរួមលើកកម្ពស់ជីវភាពសហគមន៍ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តមណ្ឌលគិរី ប្រកបដោយចិរភាព៕