* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមអន្តរាគមន៍ថ្នាក់ជាតិ សហការជាមួយកម្លាំងចម្រុះពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាបបទ​ល្មើស​នេសាទ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប

18-07-2026 15:02

(សៀមរាប)៖ ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និង​បង្ក្រាប​បទល្មើសជលផលបឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុក ដឹកនាំដោយ​លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើង​បឹង​ទន្លេសាប នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

សកម្មភាពនេះក៏មានការចូលរួមពីសំណាក់ខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្នែករដ្ឋបាល​ជលផលចុង​ឃ្នៀ​ស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម សហគមន៍នេសាទ​ចុងឃ្នៀស ដឹកនាំដោយលោក ពត វណ្ណដេត រដ្ឋបាលក្រុងសៀមរាប រដ្ឋបាល​សង្កាត់ចុងឃ្នៀស និងប្រជាការពារ ដឹកនាំដោយលោក ហាយ យង់ អភិបាលរង​ក្រុងសៀមរាប មន្ទីរបរិស្ថានខេត្តសៀមរាប និងកម្លាំងកងទ័ពចំណុះយោធ​ភូមិ​ភាគទី ៤ បាន

ក្នុងប្រតិបត្តិការបង្ក្រាបនោះ គឺធ្វើឡើងចាប់ពីចំណុចមាត់ពាមចុងឃ្នៀស សង្កាត់​ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់ចំណុចជ្រោយពពាយ ចំណុចថ្គោល និង​ចំណុច​អូរប្រតប់ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

ជាលទ្ធផល កម្លាំងចម្រុះបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍ស្បៃមុង​ខុស​ច្បាប់នៅនឹងកន្លែងចំនួន ០១ ករណី រួមមាន៖ របាំងស្បៃមុងចំនួន ១១៥ ខ្សែ សាច់ស្បៃមុងប្រវែង ៥,៥៥០ ម៉ែត្រ ក្បាលលូស្បៃមុងចំនួន ១៥ គ្រឿង បង្គោលចំរឹងចំនួន ១,២០០ដើម ព្រមទាំងបានធ្វើការចាក់លែង​ត្រីចម្រុះ​ប្រមាណ ១០០គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ៕