* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សម្ភារសិក្សា និងកុំព្យូទ័រ១០៣គ្រឿង ជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវប្រគល់ជូនវិទ្យាល័យចំនួន៥ នៅស្រុកអង្គរជ័យ

18-07-2026 15:38

(កំពត)៖ លោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សចុះមូលដ្ឋានខេត្តកំពត នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញនាំយក គ្រឿងសម្ភារសិក្សា និងកុំព្យូទ័រលើតុប្រភេទ All-in-one ចំនួន ១០៣គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យទាំង៥ នៃស្រុកអង្គរជ័យ។

ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីលោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកអភិបាលរងស្រុក អង្គភាពនានា អាជ្ញាធរដែនដី រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាការពារចំនួន ៥៩៧រូប។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន សុខា បានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងអាណត្តិនេះ ដែលផ្តោតសំខាន់លើការពង្រឹងគុណភាពអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាពចម្បងមួយនៃបញ្ចកោណទី១ នៃការអភិវឌ្ឍធនធានមនុស្ស។

លោកបណ្ឌិត បានបន្ថែមថា ការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការសិក្សា ពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យសិស្សានុសិស្សអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់អាជីពការងារដែលមិនអាចខ្វះបានក្នុងបរិបទថ្មីនេះ ហើយលើសពីនេះយើងត្រូវចាំបាច់នូវការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យទទួលបានការបណ្ដុះបណ្ដាលការប្រើប្រាស់ឧបករណ៍ឌីជីថលប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ការបង្រៀន និងរៀនឱ្យស្របនឹងវិធីសាស្ត្រនៃការអប់រំក្នុងសតវត្សទី២១ ដើម្បីឱ្យសិស្សានុសិស្សយើងទទួលបានបទពិសោធន៍ការសិក្សាដែលមានលក្ខណៈទំនើប អន្តរកម្ម និងអាចស្វ័យសិក្សាបានដោយខ្លួនឯង។

លោកបណ្ឌិត ហ៊ុន សុខា លើកទឹកចិត្តដល់វិទ្យាល័យទាំង៥​​ នៅក្នុងស្រុកអង្គរជ័យ ដែលទទួលបានសម្ភារក៏ដូចជាកុំព្យូទ័រលើតុប្រភេទ All in one ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​​​ ហ៊ុនសែន តាមរយៈលោក ភឺន ផល្លា នាពេលនេះសូមយកទៅប្រើប្រាស់ជាប្រយោជន៍ដល់ការបង្រៀនដល់ សិស្សានុសិស្សតាមរយៈការអនុវត្តកម្មវិធីអប់រំផ្សេងៗបន្ថែមលើមុខវិជ្ជាដែលមានស្រាប់ ដើម្បីឱ្យវិទ្យាល័យនីមួយៗឈានមុខក្នុងការអនុវត្តកម្មវិធីសិក្សាបច្ចេកវិទ្យាបែបទំនើប ដោយសិស្សានុសិស្សអាចសិក្សាតាមគោលវិធីសាស្ត្រថ្មី ដូចជាការផ្សារភ្ជាប់បច្ចេកវិទ្យានឹងការអប់រំបំណិនជីវិត ការសិក្សាតាមបែបគម្រោងជាដើម។ លោកក៏លើកទឹកចិត្តសិស្សឱ្យចូលរួមប្រកួតប្រជែងកម្មវិធីបច្ចេកវិទ្យាកម្រិតសាកលលោក ទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន ធ្វើយ៉ាងណាពង្រីកសក្ដានុពលរបស់ សិស្សានុសិស្សកម្ពុជាយើងឱ្យកាន់តែទូលំទូលាយលើការអប់រំបច្ចេកវិទ្យា។

លោកបណ្ឌិត ហ៊ុន សុខា ក៏​បានថ្លែងអំណរគុណចំពោះវត្តមានរបស់ក្រុមប្រឹក្សាស្រុក អភិបាលស្រុក អភិបាលរងស្រុក អង្គភាព នានា និងអាជ្ញាធរដែនដីក្នុងស្រុក ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញ ចូលរួមនៅក្នុងពិធីនេះ នឹងបានផ្ដល់នូវអំណោយសម្ភារៈសិក្សារួមទាំងថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាការពារផងដែរ៕