* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក កែ គឹមយ៉ាន អញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនគ្រប់ថ្នាក់ទូទាំងស្រុកស្វាយចេក

18-07-2026 15:44

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់អញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិយុវជនគណបក្សស្រុកស្វាយចេក។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានពាំនាំនូវការសាកសួរសុខទុក្ខ ជូនពរជ័យ កោតសសើរ អរគុណពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជូនដល់សមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរលោក កែ គឹមយ៉ាន ថ្លែងបន្តថាកម្ពុជាក្រោមការដឹកនាំបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តប្រែក្លាយការលំបាកទៅជាឱកាសពង្រឹងលើកស្ទួយការប្រើប្រាស់ ផលិតផល និងការបង្កើតការងារក្នុងស្រុកដែលបង្ហាញឱ្យឃើញពីភាពធន់របស់កម្ពុជាហើយតាមរយៈកម្លាំង​មហាសាមគ្គី​ប្រជាជាតិ​ដ៏​រឹង​មាំកម្ពុជា​បាន​និង​កំពុង​បន្ត​បោះ​ជំហាន​ទៅ​មុខយ៉ាងស្វាហាប់លើ​មាគ៌ា​នៃ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ ប្រជាធិបតេយ្យ នីតិរដ្ឋ​ បន្តការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ និង​រក្សា​លំនឹង​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ។

ជាមួយនឹងលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ថ្នាក់ និងមន្រ្តីគណបក្សទាំងអស់ដែលបានខិតខំសម្រេច បាននូវសមិទ្ធផលនិងស្នាដៃជាច្រើនសម្រាប់គណបក្សនិងប្រទេសជាតិហើយយើងក៏បាននឹងកំពុងបន្តរួមគ្នាដោះស្រាយជម្លោះព្រំដែន កម្ពុជា ថៃ ដោយជឿជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរលោក កែ គឹមយ៉ាន បានថ្លែងបន្ត ឆ្នាំ២០២៦ជាឆ្នាំដែលយើងត្រូវត្រៀមដំណើរឆ្ពោះទៅចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ ដូចនេះសូមឲ្យមន្រ្តីយើងគ្រប់ថ្នាក់គ្រប់ផ្នែកទាំងអស់បន្តចូលរួមថែរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ អនុវត្តគោលនយោបាយភូមិ ឃុំ សុវត្ថិភាពនិងលិខិតបទដ្ឋានគតិយុត្តនានា អភិវឌ្ឍន៍មូលដ្ឋាន បង្កើនល្បឿនដោះស្រាយនូវរាល់សំណើ សំណូមពររបស់ប្រជាពលរដ្ឋហើយត្រៀមបំផុសឲ្យប្រជាពលរដ្ឋទៅចុះ-ពិនិត្យឈ្មោះបោះឆ្នោតតាមការបរិច្ឆេទរបស់គ.ជ.ប.នាពេលខាងមុខ និងរក្សាឲ្យបានខ្ជាប់ខ្ជួននូវទិសដៅរបស់យើង «សមាជិកម្នាក់សន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»៕