* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អតីតថៅកែផលិតកម្ម «វត្តភ្នំ» ឆ្នាំ១៩៨៧ ធ្លាក់ខ្លួនក្រ និងដើរសុំបាយហូបតាមវត្ត (Video inside)

18-07-2026 15:51

(កំពត)៖ អតីតចាងហ្វាង និងជាអ្នកដឹកនាំផលិតភាពយន្ដល្បីឈ្មោះ លោកតា ប្រាក់ សារិន ហៅហុង បច្ចុប្បន្នកំពុងធ្លាក់ខ្លួនខ្លាំង ពោលលោកត្រូវដើរសុំអាហារតាមវត្ត

អារាមដើម្បីទទួលទានប្រចាំថ្ងៃ។

លោក ប្រាក់ សារិន ហៅហុង ដែលល្បីឈ្មោះនៅអំឡុងឆ្នាំ១៩៨៧ ជាម្ចាស់ផលិតកម្ម និងជាអ្នកដឹកនាំសម្ដែង បានបញ្ជាក់ថា បច្ចុប្បន្ននេះលោកមានកូនស្រីម្នាក់ក្នុងបន្ទុក ដែលមានជំងឺសរសៃប្រសាទ ខណៈប្រពន្ធក៏ដេកឈឺលើកន្ទេល។ សម្រាប់លោកខ្លួនឯង ក៏ធ្លាក់ខ្លួនពិបាកភ្នែកប្រមាណ ១២ឆ្នាំមកហើយ។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកតា ប្រាក់ សារិន រួមជាមួយបងប្អូនសិល្បករសិល្បការិនីជើងចាស់ជាង២០នាក់ បានមកទទួលអំណោយពីគ្រួសារសប្បុរសធម៌មួយ ដើម្បីជួយដោះស្រាយការលំបាកបានខ្លះ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយអតីតតារាភាពយន្តដ៏ល្បីឈ្មោះអ្នកស្រី ចាន់ តារាទី ដែលធ្លាប់លោកតា ប្រាក់ សារិន ជួលឲ្យមកថតកុនផងដែរនោះ លោកតាសូមអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភ និងបរិច្ចាគធនធានថវិកាដើម្បីសង្គ្រោះលោក និងគ្រួសារដែលកំពុងជួបការលំបាក។ ទំនាក់ទំនងលេខទូរស័ព្ទ 097 42 44 366៕