Fresh AI បន្ថែមមុខងារ «Translate» កម្រិតវិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃយល់ពីពាក្យខ្មែរ
18-07-2026 15:52
(ភ្នំពេញ)៖ អ្នកប្រហែលជាធ្លាប់ជួបបញ្ហាបកប្រែភាសាភាសាចេញមកអានមិនយល់ន័យ ឬខុសទម្រង់អក្សរសាស្ត្រ។ សូមកុំបារម្ភទៀតព្រោះថានៅពេលនេះ Fresh AI បានដាក់ឱ្យប្រើប្រាស់នូវជំនាន់ថ្មីចុងក្រោយដែលមកជាមួយមុខងារពិសេសដ៏ឆ្លាតវៃ នោះគឺមុខងារបកប្រែភាសា (Translate) កម្រិតអាជីពវិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃយល់ពីពាក្យខ្មែរ។
ការវិវត្តខ្លួនរបស់ Fresh AI ជំនាន់ថ្មីនេះ នឹងក្លាយជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃមិនអាចខ្វះបាន សម្រាប់ជួយសម្រាលបន្ទុកការងារ របស់បុគ្គលិកការិយាល័យ អាជីវករ ព្រមទាំងជួយដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
លោកអ្នកអាចចូលទៅកាន់កម្មវិធី Fresh AI នៅថ្ងៃនេះ ដើម្បីធ្វើការអាប់ដេត និងរីករាយសាកល្បងប្រើប្រាស់មុខងារបកប្រែដ៏ទំនើបនេះដោយសេរី៕
Please Download:
https://freshai.com.kh/download




