* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អគ្គនាយក ARDB កោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់លោក សុត សឿន ក្នុងការចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តពោធិ៍សាត់

18-07-2026 16:01

(ពោធិ៍សាត់)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយលោកអគ្គនាយករង ប៉ិច សានី និងលោក បាន លឹម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី របស់លោក សុត សឿន ដែលមានទីតាំងស្ថិតនៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងឱកាសអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនេះដែរ បណ្ឌិតប្រតិភូក៏បានកោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់ លោក សុត សឿន និងការចិញ្ចឹមត្រីកើនឡើងរហូតដល់ ១៦ស្រះ ដោយក្នុងនោះ ចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តពោធិ៍សាត់។

បើយោងតាម ម្ចាស់កសិដ្ឋានខាងលើបញ្ជាក់ថា សព្វថ្ងៃនេះនៅកសិដ្ឋានរបស់លោកប្រមូលផលក្នុងមួយឆ្នាំបានត្រី ៣០០តោន ហើយបរិមាណផលិតនៅមិនទាន់គ្រប់ តាមតម្រូវការទីផ្សារនៅឡើយ ។

ក្រៅតែចិញ្ចឹមត្រី លោក សុត សឿន ជាម្ចាស់កសិដ្ឋានក៏មានជំនាញជាគ្រូបង្គោលបង្រៀនកសិករអ្នកចិញ្ចឹមផង ហើយក៏មានជំនាញបច្ចេកទេសលើការផលិតចំណីត្រីកែច្នៃដោយខ្លួនឯង ដោយក្នុងមួយថ្ងៃអាចផលិតចំណីត្រី បាន៣តោនសម្រាប់លក់ចែកចាយបន្តទៅឲ្យកសិករផ្សេងៗទៀត ក្នុងតំបន់ទាំងមូលថែមទៀត៕