* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អតីតម្ចាស់ជ័យលាភីចម្រៀងសម័យលេខ១ កាលពីឆ្នាំ១៩៩៧ ធ្លាក់ខ្លួនដើរបេះត្រកួន បេះព្រលិត និងធ្វើជាកម្មករសំណង់យកលុយចិញ្ចឹមម្តាយ (Video inside)

18-07-2026 16:03

(ភ្នំពេញ)៖ នេះជារឿងរ៉ាវពិតរបស់អ្នកនាង សួន សាវឿន ដែលបានប្រឈមការខ្វះខាតលើជីវភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ អ្នកនាង សួន សាវឿន កាលពីឆ្នាំ១៩៩៧ បានប្រលងជាប់លេខ១ ម្ចាស់ជ័យលាភីចម្រៀងសម័យ នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍អប្សរាលេខ១១ ប៉ុន្តែក្រោយច្រៀងមួយរយៈពេលនៅតាមរង្គសាល អ្នកនាងត្រូវចាកចេញពីភ្នំពេញ ទៅកាន់ស្រុកកំណើតវិញរស់នៅជាមួយម្តាយចាស់ជរា។

ព្រោះតែម្តាយ និងគ្រួសារ អតីតម្ចាស់ជ័យលាភីរូបនេះ បានធ្វើជាកម្មករសំណង់ ពេលខ្លះដើរបេះត្រកួន បេះព្រលិតលក់ ដើម្បីតែក្រពះ។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ អ្នកស្រី ត្រូវបានអតីតតារាភាពយន្តអ្នកស្រី ចាន់ តារាទី នាំមកទទួលអំណោយពីគ្រួសារសប្បុរធម៌មួយ ដែលបានចែកទានជូនដល់បងប្អូនសិល្បករសិល្បការិនីជើងចាស់មួយចំនួន ដែលមានជីវភាពលំបាក។

តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកស្រី ចាន់ តារាទី, គេសង្ឃឹមថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នឹងបានមើលឃើញ ហើយចូលរួមចែករំលែកសម្រាលទុក្ខលំបាករបស់គាត់បានមួយផ្នែក រួមទាំងបងប្អូនសិល្បករចាស់ៗជាន់មុនផងដែរ។

នេះជាលេខទូរសព្ទរបស់អ្នកនាង សួន សាវឿន 017 642 256!