* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលថ្មី ទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យ

18-07-2026 16:08

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ គណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្សថ្មីស្រឡាង ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ រួមទាំងគណៈកម្មាធិការបក្សស្រុក, គណៈកម្មាធិការបក្សឃុំទាំង១០, គណៈកម្មាធិការសាខាបក្សភូមិទាំង១៦០ និងក្រុមការងារសរុបប្រមាណ ៩១៤អង្គ/នាក់។

ជាកិច្ចចាប់ផ្តើម លោក មួង ធី ប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក ហ៊ុន ម៉ានី និងបានអានរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការសាងសង់ សំណង់ដ៏ថ្មីស្រឡាង ដែលសមិទ្ធផលទីស្នាក់ការថ្មីនេះ នឹងរួមចំណែកសម្រួលដល់ការបំពេញការងាររបស់សមាជិក សមាជិកានៃគណបក្សប្រជាជនស្រុកសាមគ្គីមុន្នីជ័យ។

ថ្លែងទៅកាន់អង្គពិធី លោក ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ និងសប្បុរសជនទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការជ្រោមជ្រែងកសាងហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្សដ៏រឹងមាំ និងថ្មីស្រឡាងនេះឡើង ដើម្បីបម្រើឲ្យបុព្វហេតុគណបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕