* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកស្រាវជ្រាវ ពន្យល់មូលហេតុគេហៅថា «ផ្លូវសូត្របុរាណចិន» (Video inside)

18-07-2026 16:09

(កានស៊ូ)៖ លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ក្នុងឱកាសទស្សនកិច្ច នៅក្រុងតុនហ័ង ខេត្តកានស៊ូ ដើម្បីចូលរួមកិច្ចសន្ទនាស្តីពី «បេតិកភណ្ឌវប្បធម៌អាស៊ាននិងចិន» តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលបោះពុម្ពផ្សាយអន្តរជាតិចិន (China International Publishing Center – CIPC) បានពន្យល់ពីមូលហេតុ ដែលនាំឲ្យគេហៅថា «ផ្លូវសូត្របុរាណចិន»។

ក្នុងឱកាសផ្តល់បទសម្ភាសផ្តាច់មុខដល់បណ្តាញព័ត៌មាន Fresh News ពីប្រទេសចិន លោក អ៉ឹម សុខរិទ្ធី បានឲ្យដឹងថា ពីបុរាណមិនមានប្រទេសណា ដែលអាចធ្វើសូត្របានល្អដូចចិនទេ ដែលគេអាចចិញ្ចឹមដង្កូវនាង និងយកសូត្រមកត្បាញជាកំណាត់ប្រើប្រាស់ ត្រូវជាមួយស្ថានភាពក្តៅផង និងត្រជាក់ផង។ លោកបានបន្តថា សូត្រជាមុខទំនិញពិសេស និងប្រណីត ដែលលោកខាងលិចអត់មាន ដូច្នេះហើយដោយសារភាពល្បីល្បាញ បានជាគេប្រសិទ្ធនាមបែបនេះ គឺលោកខាងលិចយកទំនិញមកដោះដូរនឹងសូត្ររបស់ចិន។

ផ្លូវសូត្របុរាណចិន គឺជាបណ្ដាញផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានបង្កើតឡើងក្នុងរាជវង្សហាន (Han) កាលពីជាង ២០០ ឆ្នាំមុនគ្រិស្ដសករាជ។ ផ្លូវនេះលាតសន្ធឹងជាង ៦ ៤០០គីឡូម៉ែត្រ តភ្ជាប់ពីតំបន់អាស៊ីបូព៌ា (អតីតរាជធានី ឆាងអាន) ទៅកាន់តំបន់អាស៊ីកណ្ដាល មជ្ឈិមបូព៌ា និងទ្វីបអឺរ៉ុប។ ក្រៅពីការនាំចេញសូត្រដ៏ល្បីល្បាញ ផ្លូវនេះដើរតួជាស្ពានតភ្ជាប់អរិយធម៌ វប្បធម៌ សាសនា និងបច្ចេកវិទ្យា (ដូចជាក្រដាស និងត្រីវិស័យ) រវាងពិភពលោកខាងកើត និងលោកខាងលិច៕

ខាងក្រោមនេះជាវិដេអូ៖