* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបសួរសុខទុក្ខមេគ្រួសារបក្ស មកពីភូមិចំនួន១០ នៃឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ

18-07-2026 16:34

(កំពង់ធំ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានបន្តដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារគណបក្សមកពីតាមបណ្តាភូមិចំនួន១០ នៅក្នុងមូលដ្ឋានឃុំចំណាក្រោម នៃស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងកិច្ចសំណេះសំណាល លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃថកម្ពុជា និងជាអនុប្រធានគណបក្ស ជូនដល់សមាជិកសមាជិកាជាមេគ្រួសារគណបក្ស និងអង្គពិធីទាំងមូល។

លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាក្រោម សម្រេចបាននាពេលកន្លងមកក្នុងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ប្រឡាយទឹក ផ្លូវថ្នល់ បន្ទប់ទឹក សាលារៀន មណ្ឌលសុខភាព វត្តអារាម។ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារត្រូវបន្តចូលរួមឱ្យកាន់តែសកម្មក្នុងការចុះជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលជួបការលំបាក ព្រមទាំងបន្តជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ ជនចាស់ជរា ស្ត្រីសម្រាលកូនខ្ចី គ្រួសារងាយរងគ្រោះ គ្រួសារមរណភាព គ្រួសារវីរកងទ័ពជួរមុខ គ្រួសារភៀសសឹក គ្រួសារពលករចំណាកស្រុកជាដើម។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់ថា សមាជិក សមាជិកា ក៏ដូចជាក្រុមការងារគណបក្សទាំងអស់ នឹងបន្តសាមគ្គីភាព ឯកភាពគ្នាជាកម្លាំងសរុប ជាតួអង្គតែមួយ និងជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន ព្រមទាំងអនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខនេះ។

សូមជម្រាបថា គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៦ ក្នុងមូលដ្ឋានឃុំចំណាក្រោម មានប្រជាជនសរុបចំនួន ១៦,០៤៨នាក់ និងមានសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៦,៥១៨នាក់ ស្មើនឹង ២,៦០៩គ្រួសារបក្ស៕