* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ជំនួបមិត្តភាពលើកដំបូង រវាងក្រុមបាល់ទាត់ FCA និងក្រុមបាល់ទាត់សារព័ត៌មាន AMS បញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសសប្បាយរីករាយ, លទ្ធផលឈ្នះទាំងអស់គ្នា គឺមិត្តភាព និងសុខភាព !

18-07-2026 16:39

(ភ្នំពេញ)៖ ដោយមានការឧបត្ថម្ភពីភេសជ្ជៈ Pocari Sweat ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ FCA និងក្រុមបាល់ទាត់សារព័ត៌មាន ត្រូវបានរៀបចំឡើងនៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅតារាងបាល់ទាត់ឃីងស្ពត ប្រកបដោយជោគជ័យ ជាលទ្ធផលក្រុមទាំងពីរ គ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ គឺឈ្នះមិត្តភាព និងសុខភាពទាំងអស់គ្នា។

លើវាលស្មៅសប្បនិម្មិត ២តង់រយៈពេលសរុបចំនួន ១០០នាទី កីឡាករទាំងពីរក្រុម បានប្រកួតដោយការយោគយល់ អាធ្យាស្រ័យគ្នាទៅវិញទៅមក មិនមានការប៉ះទង្គិចគ្នា ធ្វើឱ្យកីឡាករណាម្នាក់រងរបួសនោះឡើយ។ ចប់ការប្រកួតក្រុមបាល់ទាត់ FCA ស៊ុតចូលសំណាញ់ទីក្រុមបាល់ទាត់ AMS ៦គ្រាប់ ខណៈក្រុមបាល់ទាត់ AMS ស៊ុតចូលសំណាញ់ទីក្រុមបាល់ទាត់ FCA ៤គ្រាប់ផងដែរ។​

លោក លឹម ជាវុត្ថា អគ្គនាយក Fresh News, CoolApp & Fresh AI និងជាប្រធានបាល់ទាត់ FCA និងលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក (AMS) បានបង្ហាញនូវក្តីរីករាយ ចំពោះការប្រកួតបាល់ទាត់មិត្តភាពនេះ ដែលជំរុញឱ្យមន្ត្រី និងបុគ្គលិកនៃស្ថាប័នព័ត៌មានបានស្គាល់គ្នា បង្កើតនូវសាមគ្គីភាពដ៏រឹងមាំ បង្កើនកិច្ចសហការ និងជំរុញស្មារតីស្រឡាញ់សុខភាព តាមរយៈការលេងកីឡា និងហាត់ប្រាណ បន្ទាប់ពីនឿយហត់ពីការងារប្រចាំថ្ងៃ ព្រោះថាការមានសុខភាពល្អ គឺជារង្វាន់ដ៏មានតម្លៃបំផុតសម្រាប់បុគ្គលិកគ្រប់រូប។

គោលបំណងនៃការប្រកួតបាល់ទាត់នេះ ដើម្បីតែមិត្តភាព និងសុខភាពប៉ុណ្ណោះ ហើយការប្រកួតនេះ គ្មានអ្នកឈ្នះ ក៏គ្មានអ្នកចាញ់ដែរ គឺឈ្នះទាំងអស់គ្នា ឈ្នះមិត្តភាព និងឈ្នះសុខភាព។

លោកអគ្គនាយកស្ថាប័នព័ត៌មានទាំងពីរ បានអំពាវនាវរួមគ្នាដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអ្នកសារព័ត៌មាន ដែលមានសុខភាពមិនសូវល្អ សូមនាំគ្នាលេងកីឡាឱ្យបានគ្រប់ៗគ្នា ព្រោះមានសុខភាពល្អ ទើបមានអ្វីៗតាមក្រោយ។

ជាមួយគ្នានេះ ប្រធានក្រុមទាំងពីរសុទ្ធតែអះអាងដូចគ្នាថា នឹងមានការប្រកួតមិត្តភាពបែបនេះលើកក្រោយៗទៀត៕