* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំវេទិកាសាធារណៈស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅខេត្តរតនគិរី

18-07-2026 17:01

(រតនគិរី)៖ លោកបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ ខេត្តរតនគិរី ចាប់ពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំវេទិកាសាធារណៈ ស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ។

ក្នុងវេទិកានេះ មានការចូលរួមពីលោកអនុប្រធាន លោក លោកស្រី សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ ក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក មន្ត្រីនគរបាល និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានការិយាល័យ អង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាល លោកនាយក លោកគ្រូ អ្នកគ្រូ នៃឃុំទាំង៦ ក្នុងស្រុកបរកែវ ខេត្តរតនគិរី។

វេទិកាសាធារណៈនេះ បានផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធក្នុងការលើកឡើងនូវមតិយោបល់ សំណូមពរ បញ្ហាប្រឈម និងពិភាក្សារួមគ្នាដើម្បីស្វែងរកដំណោះស្រាយ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

វេទិកានេះក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្នុងការពង្រឹងអភិបាលកិច្ចល្អ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ាន វណ្ណហន បានផ្តល់អនុសាសន៍ដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីកសិកម្មឃុំ ក្នុងស្រុកបរកែវ ត្រូវសហការជាមួយរដ្ឋបាលស្រុក ត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការចូលរួមអនុវត្តកម្មវិធី CIP របស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីគាំទ្រឆ្លើយតបបន្ទាន់សម្រាប់កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ និងពង្រឹងជីវភាពរស់នៅ (CERC) ក្រោមក្របខណ្ឌគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP)។

លោកបណ្ឌិត បានបញ្ជាក់ថា ការអនុវត្តកម្មវិធីនេះ ត្រូវផ្តោតការយកចិត្តទុកដាក់លើការកំណត់លក្ខខណ្ឌវិនិច្ឆ័យអ្នកទទួលផលឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមានតម្លាភាព ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមានតម្រូវការពិតប្រាកដ អាចទទួលបានការគាំទ្រពីកម្មវិធី និងចូលរួមលើកកម្ពស់ផលិតភាពកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕